នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://www.oknha.news/wp-content/uploads/2025/02/468535039_1005275388297394_5062024720084972377_n-1024x683.jpg)
តាមសេចក្តីប្រកាសព័ត៌មាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ក្នុងឱកាសបំពេញបេសកកម្មនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមក្នុងវេទិកាធុរកិច្ច ក៏ដូចជាជំនួបពិភាក្សាការងារមួយចំនួនទៀត ក្នុងគោលបំណងពង្រីកនូវកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការផ្គូរផ្គងពាណិជ្ជកម្ម រវាងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជាមួយបណ្តាធុរជនក្នុងប្រទេសហ្វីលីពីន៕
![](https://www.oknha.news/wp-content/uploads/2025/02/IMG_3692-728x1024.jpg)