លោកអ្នកឧកញ៉ា លី ហួរ ចូលរួមវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាសាធារណៈនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលួម ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត ព្រមទាំងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

គោលបំណងនៃវេទិកាសាធារណៈនេះ គឺដើម្បីចែករំលែក និងទទួលយកធាតុចូលនានាពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យឯកជន នឹងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស វេទិការនេះផងដែបានធ្វើបទបង្ហាញ ដូចជា៖ ១.បទបង្ហាញស្តីពី “ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥” និង ២.បទបង្ហាញស្តីពី “ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥”។

សូមជម្រាបថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ឆ្លើយតបនឹងក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាសំដៅពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។ សម្រាប់ឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣% ខណៈដែល GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ២,៩២៤ ដុល្លារអាមេរិក៕