កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយតបយ៉ាងត្រជាក់ទៅកាន់អ្នករិះគន់មួយចំនួនក្រោយពីចេញបទចម្រៀងថ្មី

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « កុំទទឹងទទែង » មក តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពីបុគ្គលមួយចំនួន តែទោះជាយ៉ាងណាលោក ខេមរៈ សិរីមន្ត មិនខ្វល់នោះទេ ផ្ទុយទៅវិញលោកបែរជាតបយ៉ាងត្រជាក់ចិត្តបំផុត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួនដែលរិះគន់នូវបទចម្រៀងរបស់លោកថា « តាមពិតបងរកឃើញហើយ គឺប្អូនហ្នឹងហើយដែលតែងតែជេរប្រមាថបង ប្រៀបផ្ទឹមបង បន្ទោសបង្អាប់បងរហូតច្រើនឆ្នាំមកនេះ សូមប្អូនមានគុណធម៌សុជីវធម៌ខ្លះ យ៉ាងហោចណាស់ក៏បងធ្លាប់បំពេរក្រុមគ្រួសារប្អូន និងប្អូនផ្ទាល់ជិត២០ឆ្នាំមកដែរ មិនគួរប្អូនប្រើពាក្យបែបនេះចំពោះបងទេ » ។

ទោះបីជាមានបុគ្គលមួយចំនួនរិះគន់និងមិនពេញចិត្តនូវបទចម្រៀងថ្មីរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប៉ុន្តែអ្នកសិល្បៈ និងបុគ្គលល្បីៗជាច្រើនបានលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ដល់តារាចម្រៀង ខេមរៈ សិរីមន្ត និងកុំឱ្យខ្វល់នូវពាក្យពេចន៍របស់បុគ្គអតតិមួយចំនួន ។

ថ្វីដ្បិតតែមានការរិះគន់ខ្លះពីការចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « កុំទទឹងទទែង » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra ក្តី ប៉ុន្តែបទចម្រៀងមួយបទនេះ ទទួលបានការពេញចិត្ត និងចូលមើលយ៉ាងច្រើនរហូតដល់ទៅរាប់លាននាក់ក្នុងត្រឹមតែប៉ុន្មានម៉ោង ដែលនេះជាមោទនភាពសម្រាប់តារាចម្រៀង ខេមរៈ សិរីមន្ត ៕