អ្នកឧកញ៉ា សួរ វីរៈ បើកជើងធ្វើដំណើរតាមទូកល្បឿនលឿន Buvasea ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ បានប្រកាសបើកជាផ្លូវការ នូវជើងធ្វើដំណើរក្នុងស្រុក តាមទូកទំនើបល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនវិរ: ប៊ុនថាំ ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់ អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា ជើងធ្វើដំណើរក្នុងស្រុកតាមទូកទំនើបល្បឿនលឿន ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច នឹងបើកដំណើរការចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។ អ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា នេះជាជើងទូកទំនើបល្បឿនលឿន ភ្ជាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ទៅកាន់កោះល្បីៗដំបូងគេ ហើយក្រុមហ៊ុន វិរៈ ប៊ុនថាំ តែងតែមុនគេជានិច្ច ដើម្បីតម្រូវការវិស័យទេសចរណ៍នៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងការកក់សំបុត្រសូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ័| Contact Us for more Information :
-087 438 889
-092 438 889
-060 438 889
តេលេក្រាម: https://t.me/buvaseacambodia

គួររំឭកថា អ្នកឧកញ៉ា សួរ វីរៈ បានអញ្ជើញក្នុងចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦៕