បើទោះជាអ្នកគាំទ្រជាមនុស្សប្រភេទណា ក្មេងចាស់ប្រុស ស្រី ឬចង់ហក់លោតស្មើក្ដី ក៏ប៉ុន្តែឧកញ៉ា ព្រាប សុវត្ថិ មិនដែលចេះប្រកាន់ខ្លួនទេ តែងផ្ដល់ស្នាមញញឹមដាក់ជានិច្ច។ ទាំងនេះហើយធ្វើឱ្យលោកតែងតែទទួលការគាំទ្រខ្លាំងពីមហាជននៅពេលមានព្រឹត្តិការណ៍ប្រគំតន្ត្រីនានា ជាពិសេសនៅតានបណ្ដាខេត្ត។

ជាក់ស្ដែងថ្មីៗកន្លងទៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានក្រុមអ្នកគាំទ្រជាក្មេងៗ ដោយមានអ្នកខ្លះប្រៀបដូចជាកូនទៅហើយនោះបានមកចោមរោមសុំថតគ្រប់ៗគ្នា មានទាំងអ្នកខ្លះបន្លំហៅស្មើថែមទៀតផង។ តែយ៉ាងណាលោកមិនដែលប្រកាន់អ្វីនោះទេ ហើយតែងតែផ្ដល់ការស្រលាញ់ និងស្នាមញញឹមដាក់ទៅពួកគេជានិច្ច។ ប្រការបែបនេះហើយទើបឧកញ៉ារូបនេះ នៅតែទទួលការគាំទ្រ និងមានអ្នកស្រលាញ់ឱ្យតម្លៃខ្លាំងមិនដែលថមថយនោះទេ។
ទិដ្ឋភាពបែបនេះធ្វើឱ្យគេគិតថាប្រជាប្រិយរបស់កំពូលតារាចម្រៀងរូបនេះនៅតែខ្លាំង មិនថមថយឡើង បើទោះបីជាលោកមានវ័យរាងជ្រេបន្តិចហើយក្ដី ក៏ប៉ុន្តែបណ្ដាមហាជនប្រុស ស្រី ចាស់ក្មេងនៅតែពេញចិត្តគាំទ្រ។ ជាពិសេសទឹកដមសំនៀងរបស់លោក ផ្ទាល់តែម្ដងដែលនៅទាក់ទាញការចាប់អារម្មណ៍ដដែលពីមហាជនគ្រប់ស្រទាប់វណ្ណៈ។
យ៉ាងណានេះក៏មិនមែនជារឿងថ្មីនោះដែរ ព្រោះកន្លងទៅថ្មីៗនេះ ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យកក្រើកតាមបណ្ដាខេត្ត បន្ទាប់ពីបានចូលរួមច្រៀង និងសម្តែងជូនបងប្អូនទស្សនិកជនទស្សនានៅទីនោះ ។
សូមបញ្ជាក់ថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងត្រៀមបទមច្រៀងថ្មីៗជាច្រើនទៀតដល់អ្នកគាំទ្ររបស់ខ្លួនក្រោយពីបទ “សែកមន្ត” និងកុលាបមានបន្លា” បានចេញកាលពីចុងឆ្នាំ២០២៤ បានផ្ទុះការគាំទ្រខ្លាំងពីមហាជន មិនថានៅទីក្រុង និងជនបទនោះទេ៕





