ក្រុមហ៊ុនយក្សធំៗ៤ របស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី

ជុំវិញ​ឧកញ៉ា

តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានក្រុមហ៊ុនយក្សធំៗចំនួន៤ បានប្រកាសបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រុមហ៊ុនធំ៤ របស់សេដ្ឋីនៅកម្ពុជាទាំងនោះ រួមមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ក្រុមហ៊ុន ជីប ម៉ុង គ្រុប៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសហការី

២. ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៖ អ្នកឧកញ៉ា គិត ម៉េង និង អ្នកឧកញ៉ា ម៉ៅ ចំណាន

៣. ក្រុមហ៊ុន បុរី ពិភពថ្មី៖ អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ

៤. ក្រុមហ៊ុន ប៉េងហួត គ្រុប៖ អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង និងសហការី

គួររំឭកថា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានា សូមចូលរួមសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់ សំណង់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ និងអគារសិក្សា នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គឺមិនបានប្រើថវិកាជាតិនោះទេ ពោលគឺប្រើប្រាស់ថវិកាឧបត្ថម្ភពី សម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថវិកាជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ៕