មកស្គាល់មុខ ឧកញ៉ា អ៊ុយ ស៊ើង អ្នកល្បីចែកលុយតាមដងផ្លូវ ទៅខេត្តកំពត

ជុំវិញ​ឧកញ៉ា

ជាច្រើនឆ្នាំមកហើយ មានប្រជាជននៅខេត្តកំពតជាច្រើនល្បីថា មានឧកញ៉ាមួយរូបឈ្មោះថា ឧកញ៉ា អ៊ុយ ស៊ើង ជាឧកញ៉ាចិត្តធម៌តែងតែចែកលុយដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ទៅពីផ្លូវជាតិលេខ៣ កាត់តាមផ្លូវលេខ៣១ ទៅខេត្តកែប និងខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អ៊ុយ ស៊ើង ពុំសូវបង្ហាញអត្តសញ្ញាណឱ្យគេដឹងនោះទេ ប៉ុន្តែបើតាមការរៀបរាប់របស់ប្រជាពលរដ្ឋមួយចំនួន បានឱ្យដឹងថា លោកឧកញ៉ាជាអ្នកល្បីខាងចែកលុយ និងសម្ភារៈ តែកម្រមានអ្នកបានឃើញមុខតាម បណ្ដាញសង្គម។ ជាប្រចាំលោកឧកញ៉ា ចែកជូនអ្នកស្រុកអង្គរជ័យ ខេត្តកំពត ពីផ្លូវបែកគុសលេខ៣ ទៅតានី មួយសប្តាហ៍ ២ដង ហើយប្រវែងប្រហែល ១៨គីឡូម៉ែត្រ និងចែកជូនមិនរើសអើងនោះទេ។ លោកគ្រូម្នាក់ នៅស្រុកបន្ទាយមាសក៏បាននិយាយថា លោកឧកញ៉ា អ៊ុយ ស៊ើង បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ប៉ុន្តែលោកមានស្រុកកំណើតនៅស្រុកបន្ទាយមាស ខេត្តកំពត ហើយលោកធ្វើដំណើរមកលេងស្រុកម្តងៗ ឬពេលមានកម្មវិធីផ្សេងៗ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋក៏បានជួបលោកឧកញ៉ាផ្ទាល់ ព្រមទាំងបានថតបង្ហោះបង្ហាញមុខ លោកឧកញ៉ា នៅលើបណ្តាញសង្គមផងដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណដែលតែងចែកលុយជូនដល់ពលរដ្ឋកន្លងមក។ សូមទស្សនាវីដេអូខាងក្រោម៖