ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងដល់ នាយឧត្តមសេនីយ៍ ទៀ វិញ អត្តលេខ ០០០១៧១ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ វិញ បច្ចុប្បន្នមានតួនាទីជា មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។ លោកត្រូវបានគេស្គាល់ថា ជាឪពុកបង្កើតរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប ដែលជាអ្នករកស៊ីនៅទិសនិរតីដ៏ល្បីល្បាញច្រើនឆ្នាំមកហើយ លើវិស័យទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុងខេត្តព្រះសីហនុ៕
