បងប្រុសអ្នកឧកញ៉ា ទៀ វិចិត្រ ទទួលការតែងតាំងជា មេបញ្ជាការ កងទ័ពជើងទឹក

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា អត្តលេខ ០០៤២០៩ ជា មេបញ្ជារការ កងទ័ពជើងទឹក នៃក្រសួងការពារជាតិ នៅថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមសេចក្តីក្រាបបង្គំ​ទូលថ្វាយរបស់​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមនាវីឯក ទៀ សុខា បច្ចុប្បន្នមានតួនាទីជា មេបញ្ជាការរង កងទ័ពជើងទឹក និងជា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ការទទួលបានការតែងតាំងជា មេបញ្ជារការ កងទ័ពជើងទឹកនេះ គឺដើម្បីជំនួសតំណែងឪពុករបស់លោក នាយឧត្តមសេនីយ៍ ទៀ វិញ ដែលទទួលការតែងតាំងភារកិច្ចថ្មីជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ឧត្តមនាវីឯក ទៀ សុខា ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ នាយឧត្តមសេនីយ៍ ទៀ វិញ និងជាបងប្រុស​បង្កើតរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប ដែលជាអ្នក​រកស៊ី​នៅទិសនិរតីដ៏​ល្បី​ល្បាញ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ផងដែរ៕