ឥស្សរជន លោកអ្នកឧកញ៉ា និងឧកញ៉ាៗច្រើនរូប អញ្ជើញជាភ្ញៀវកិត្តិយសពិធីមង្គលការកូនស្រី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា

ជុំវិញ​ឧកញ៉ា

សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ឥស្សរជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជន ជាច្រើនរូប កាលពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្ដល់កិត្តិយសអញ្ជើញចូលរួម ក្នុងពិធីរៀបអាពាហ៍ពិពាហ៍កូនស្រី របស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីមង្គលការលំដាប់អភិជនដ៏ធំ កូនកំលោះនាម ថៃ គីមឃុន និងកូនក្រមុំនាម ជា សង្ឃធីតា ដែលជាកូនស្រី របស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។ ពិធីសិរីមង្គលគូស្វាមីភរិយាថ្មីនេះ គេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឥស្សរជនថ្នាក់ដឹកនាំជាតិដូចជា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ព្រមទាំងមានវត្តមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប និងអ្នកមុខអ្នកការធុរជនជាច្រើនរូបទៀតផងដែរ៕

រូបភាព៖ The Ring