អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប ចូលរួមពិធីខួបកំណើត ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ាៗ ធុរជន និងភ្ញៀវកិត្តិយសជិតស្និតជាច្រើនរូប បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីខួបកំណើត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅភូមិគ្រឹះផ្ទាល់របស់លោកជំទាវ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីខួបកំណើតលក្ខណៈផ្ទាល់ខ្លួននេះ គេឃើញមានវត្តមានឧត្តមស្វាមីរបស់លោកជំទាវអ្នកឧកញ៉ា គឺ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ។ ក្នុងនោះដែរ ក៏មានវត្តមានចូលរួមពី អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន, អ្នកឧកញ៉ា អុឹង សែ អគ្គនាយកក្រុមហ៊ុន PTC Computer Co., Ltd ព្រមទាំងធុរជន ញាតិមិត្ត ភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ក្នុងថ្ងៃពិសេសរបស់ឧត្តមភរិយានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហោះសារដ៏ផ្អែមល្ហែមលើបណ្តាញសង្គមផងដែរ។ អ្នកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុកដូច្នេះថា៖ “រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយា ដៃគូជីវិត និងជាផ្កាយសំណាងរបស់បង។ ការរៀបមង្គលការធ្វើជាស្វាមីអូនហាក់ដូចជាបានឈ្នះរង្វាន់ដ៏មហាសាលនៅក្នុងជីវិត។ រៀងរាល់ថ្ងៃ ក្រោកពីដំណេក អូនជាពិភពលោករបស់បងដែលផ្តល់នូវផាសុកដល់បង។ អូនជាពន្លឺបំភ្លឺជីវិតបងគ្រប់ពេលវេលា។ អូនជាបេះដូងរបស់គ្រួសារយើង ជាពន្លឺដែលផ្តល់ក្តីសង្ឃឹមក្នុងជីវិតរស់នៅរបស់គ្រួសារយើង និងជាប្រភពដែលធ្វើឱ្យជីវិតបងរីករាយ និងមានន័យបំផុត”។

អ្នកឧកញ៉ា គិត ម៉េង បានសរសើរឧត្តមភរិយាបន្ថែមថា ក្នុងឋានៈជាអ្នកដឹកនាំ ភរិយារបស់លោក ជាមគ្គនាយិកាមួយរូបដែលរឹងមាំ ហើយផ្តល់ការគាំទ្រដោយឥតងាករេ ទោះបីក្នុងស្ថានភាពប្រឈមនានាក៏ដោយ។ លោកជំទាវអ្នកឧកញ៉ា ដឹកនាំសមាគមសិល្បករខ្មែរ និងមនុស្សជុំវិញខ្លួន ដោយប្រើវិធីសាស្រ្តដែលផ្តល់ភាពស្មើគ្នា ហើយមានក្តីសប្បុរស និងការគោរព ហើយមិនត្រឹមតែដឹកនាំដោយប្រាជ្ញានោះទេ ប៉ុន្តែដោយបេះដូងផងដែរ ដែលធ្វើឱ្យមនុស្សគ្រប់រូបនៅជុំវិញខ្លួនតែងតែស្ងើចសរសើរ៕