នាថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 –សមិទ្ធិផលថ្មីដ៏គួរឱ្យកត់សម្គាល់សម្រាប់វិស័យធនាគារកម្ពុជា ធនាគារ ជីប ម៉ុង ត្រូវបានទទួលនាមជា ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ 2024 ពី International Finance នៅក្នុងកម្មវិធី 12th Annual International Finance Awards នាឯទីក្រុងបាងកក ប្រទេសថៃ។

ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ បានបង្ហាញពីការសម្រេចបានជោគជ័យរបស់ធនាគារ ជីប ម៉ុង ក្នុងការជួយជម្រុញដល់ភាពរីកចម្រើនទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេសកម្ពុជា។
ពានរង្វាន់នេះត្រូវបានប្រគល់ជូនដោយផ្ទាល់ក្រោមវត្ដមានថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និង អ្នកឧកញ៉ា លាង ហួង (ហេនរី) សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ជីប ម៉ុង នៅទីក្រុងបាងកក ប្រទេសថៃ។
ដោយមានចក្ខុវិស័យយូរអង្វែង ធនាគារ ជីប ម៉ុង បានប្តេជ្ញាបន្តពង្រឹងសេវាកម្មរបស់ខ្លួនក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ជាពិសេសគឺផ្តល់ភាពងាយស្រួលនៃការទទួលសេវាចំពោះអតិថិជននិងម្ចាស់អាជីវកម្មទាំងអស់ នៅគ្រប់ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងកម្ចីអាជីវកម្មខា្នតតូច និងធម្យម ដែលផ្ដល់អត្រាការប្រាក់ 0.72% ក្នុងមួយខែនិងមានភាពបត់បែន នៅធនាគារ ជីប ម៉ុង គឺផ្តោតសំខាន់លើក្រមសើលធម៏ក្នុងការធ្វើកម្ចី ការផ្តល់ទីប្រឹក្សាពិតប្រាកដដោយមានការរៀបចំឯកសារផ្សេងៗមានភាពបត់បែន មានការសិក្សាកម្ចីច្បាស់លាស់ជូនអតិថិជន ដើម្បីប្រាកដដល់ការប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវ និងចំគោលដៅពង្រីកអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យជូនដល់អតិថិជន។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ធនាគារប្រកបដោយភាពច្នៃប្រឌិតបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឆ្នាំ 2024 បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់ធនាគារ ជីប ម៉ុង ចំពោះកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

