តារាចម្រៀងជួរមុខ ឧកញ៉ា ខេមរៈ សិរីមន្ត ដឹកនាំសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូ

ជុំវិញ​ឧកញ៉ា

ទើបតែបង្ហាញសកម្មភាពសប្បុរសធម៌ជាមួយក្មេងៗនៅមណ្ឌលកុមារកំព្រាមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានដឹកសិល្បករ កីឡាករ អ្នកបង្កើតមាតិកា និងតារាចម្រៀង រ៉េប ចែករំលែកក្តីស្រឡាញ់ជាមួយលោកតាធាក់ស៊ីក្លូយ៉ាងមានក្តីសុខបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទរួមនឹងបេះដូងមនុស្សធម៌សិល្បៈ កីឡា influencerនឹង rapper បាននាំគ្នានាំយកអង្ករចំនួន3តោនទឹកស៊ីអ៊ីវទឹកត្រីត្រីខនិងស្បែកជ្រូកទៅជូនដល់លោកតាលោកអ៊ំដែលជាអ្នកប្រកបអាជីពធាក់ស៊ីក្លូនិងបានចែករំលែកនូវក្តីស្រឡាញ់ទៅកាន់ពួកគាត់ផងដែរ » ។

ទឹកចិត្តរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នេះធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ ជាក់ស្តែងតាមរយៈវិដេអូដែលដែលទស្សនិកជនបានឃើញស្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយក្រុមដឹកសិល្បករទាំងអស់បាននាំគ្នាធាក់ស៊ីក្លូជូនតាតាដែលប្រកបអាជីពធាក់ស៊ីក្លូវវិញម្តង ធ្វើឱ្យពួកគាត់រំភើបចិត្តជាខ្លាំងនៅពេលឃើញទង្វើរដ៏ល្អនេះ ។

តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត នៅមានគម្រោងការងារសប្បុរសធម៌បែបនេះជាបន្តបន្ទាប់ទៀតនៅពេលក្រោយទៀតៗ លោកថានៅពេលដែលលោកធ្វើការងារសប្បុរសធម៌ម្តងៗ គឺលោករំភើបចិត្ត ហើយសប្បាយចិត្តដែលបានចែករំលែកក្តីស្រឡាញ់ទៅដល់អ្នកដែលខ្វះខាត ៕