ត្រឹមតែមួយថ្ងៃMVចម្រៀងកន្រ្តឹមចូលឆ្នាំថ្មីដែលមានចំណងជើងថា « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកចូលទស្សនារហូតដល់ទៅ 3M views នៅលើផេកផ្លូវការហ្វេសប៊ុករបស់ផលិតកម្មGalaxy Navatra ។
មហាជនដែលទស្សនា MV ចម្រៀងនេះ ម្នាក់ៗបានសរសើរនិងសម្តែងនូវការពេញចិត្តខ្លាំងជាមួយស្នាដៃថ្មីរបស់លោកគ្រប់ៗគ្នា ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងកន្រ្តឹមឆ្នាំថ្មីអស់ពេលជាច្រើនឆ្នាំមកហើយ ដោយឡែកក្រោយពីមានការសំណូមពរច្រើនពីមហាជន កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញបទចម្រៀងកន្រ្តឹមជាថ្មីម្តងទៀត ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួន ជាក់ស្តែងគ្រាន់តែ MV ចម្រៀង « សៅអើយនាងសៅ » របស់លោកចេញជាផ្លូវការភ្លាម សន្ទុះនៃការគាំទ្រ និងមានអ្នកចូលទស្សនាច្រើនហួសពីការរំពឹងទុក ជាក់ស្តែងត្រឹមតែមួយថ្ងៃមានអ្នកចូលទស្សនារហូតដល់ទៅ 3M views។

MV ចម្រៀង « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ សូម្បីតែក្នុងMVចម្រៀងនេះមើលទៅត្រជាក់ភ្នែកជាមួយការសម្តែងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាសម្តែងជាច្រើនរូបទៀតដូចជា កញ្ញា កុយ អេណា លោក ជីងចក់ និង ពូណុយ ជាដើម…ដែលបង្កើនបរិយាកាសនៅក្នុងបទចម្រៀងនេះឱ្យកាន់តែអធិអធមឡើង។ លើសពីនេះទៅទៀត MVចម្រៀង « សៅអើយនាងសៅ » ត្រូវបានគេរំពឹងថា ជាបទចម្រៀងថ្មីដែលនឹងផ្ទុះខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « បទកន្រ្តឹមដែលពូមីងបងប្អូនតែងតែចង់បានឱ្យខ្ញុំបកស្រាយ ឥឡូវនេះខ្ញុំបានចេញជាផ្លូវការហើយបទ « សៅអើយនាងសៅ » ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី » ។
គួររំលឹកផងដែរថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងមួយរូបដែលខ្លាំងគ្រប់ផ្នែក មិនថាបទចម្រៀងមនោសញ្ចេតនា ឬបទចម្រៀងកន្រ្តាក់អារម្មណ៍ គឺលោកធ្វើបានល្អគ្រប់ជ្រុង ជាពិសេសបទចម្រៀងបែប កន្រ្តឹម គឺបានធ្វើឱ្យលោកមានឈ្មោះល្បីល្បាញតាំងពីដើមមកម្ល៉េះ ។ តោះទៅទស្សនា MV ចម្រៀងថ្មី « សៅអើយនាងសៅ » ទាំងអស់គ្នា ៕



