ឱកាសពិសេសបានមកដល់ហើយសម្រាប់អតិថិជនរបស់ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នៅក្នុងថ្ងៃ៨ មីនា ទិវាសិទ្ធិនារីអន្ដរជាតិនេះ ដោយបងប្អូនគ្រាន់តែទិញមាសពេជ្រ ឬខ្សែកអុីតាលី តិចឬច្រើន នឹងទទួលបានឱកាសបង្វិលកងយកលុយរហូតដល់ទៅ ១៦៨ដុល្លារភ្លាមៗ រួមនឹងរង្វាន់ជាច្រើនផ្សេងទៀត។

នៅលើបណ្ដាញសង្គមផ្លូវការរបស់របស់ហាងគ្រឿងអលង្ការពេជ្រ CSNJ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ចិន សំណាង បានឱ្យដឹងថា រង្វាន់ដែលអតិថិជននឹងទទួលបានក្នុងឱកាសប្រម៉ូសិនដ៏ពិសេសនេះមាន៖ រង្វាន់លុយហេងហេង 168$ , 50$ , កាបូបយួរដៃមានពណ៍pink pink, ដបទឹកមួយដ៏ស្រស់ស្អាតមានគ្រប់ពណ៍ និងកន្ត្រកផ្លែឈើតូចធំ ។
រួសរាន់ឡើងបងប្អូនទាំងអស់គ្នា កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅឱ្យសោះ!!
សូមជម្រាបជូនថា ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ដែលជាហាងឯកទេសលើការកែច្នៃម៉ូដគ្រឿងអលង្ការប្រណីតៗដ៏ធំបំផុតមួយនៅកម្ពុជា មានជាងជំនាញយ៉ាងពិតប្រាកដ មកពីបរទេស ដូចជា ពីប្រទេសឥណ្ឌា អុីតាលី ហុងកុង និងជាងខ្មែរ ដែលសុទ្ធសឹងតែជាអ្នកឯកទេសមានបទពិសោធន៍រាប់សិបឆ្នាំក្នុងវិស័យច្នៃម៉ូដគ្រឿងអលង្ការ មាស ពេជ្រ ។
ក្រៅពីមានក្រុមជាងជំនាញៗមកពីបរទេស អ្វីដែលធ្វើឱ្យអតិថិជនបន្តគាំទ្រ កាន់តែច្រើនឡើងៗ មកលើហាង CSNJ លោកឧកញ៉ា គឺដោយសារតែ ហាងពេជ្រលោកឧកញ៉ា ចិន សំណាង ប្រើប្រាស់សុទ្ធតែម៉ាស៊ីនទំនើបៗ តម្លៃខ្ទង់លានដុល្លារ នាំចូលមកពីបណ្តាប្រទេសនៃសហគមន៍អឺរ៉ុប ក្នុងការច្នៃគ្រឿងអលង្ការ ជូនបងប្អូន បានកាន់តែស្អាតប្រណីត បង្កើនភាពថ្លៃថ្នូរ ប្រកបដោយគុណភាពខ្ពស់បំផុត។
គួរបញ្ជាក់ផងដែរថា ហាងពេជ្រ CSNJ មានលក់ និងទទួលកុម្ម៉ង់ធ្វើគ្រឿងអលង្ការម៉ូដស្អាតប្លែកជាច្រើនប្រភេទ តាមការចង់បានរបស់អតិថិជន ជាពិសេសមានលក់ឈុតគ្រឿងអលង្ការពេជ្រគ្រប់ទំហំ គ្រប់លី ក្នុងតម្លៃសមរម្យ ។
ក្រៅពីនោះ ហាង CSNJ ក៏មានលក់ទាំងប្រភេទខ្សែកអុីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ ដែលមានតម្លៃសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ ហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង និងលោកឧកញ៉ាផ្ទាល់ ក្នុងនាមជាអ្នកច្នៃម៉ូដជំនាញរាប់ឆ្នាំខ្លួនឯងផង និងជាអ្នកជំនួញក្នុងវិស័យគ្រឿងអលង្ការផង លោកឧកញ៉ា ក៏មានបណ្ដាញប្រភពគ្រឿងអលង្ការធំៗ ថ្លៃ ជាមួយដៃគូជំនួញនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ដៃគូនៅប្រទេសអុីតាលី អាល្លឺម៉ង់ និងហុងកុងជាដើម ដែលធ្វើឲ្យហាងកាន់តែមានអតិថិជនមកគាំទ្រច្រើនទៅៗ ស្របពេលអតិថិជនទទួលបាននូវគ្រឿងអលង្ការគុណភាពខ្ពស់ និងទឹកដៃជាងច្នៃម៉ូដដ៏ល្អឯកដាច់គេ លំដាប់ប្រទេស។
រឿងដែលពិសេសខុសពីហាងលក់គ្រឿងអលង្ការផ្សេងៗទៀតនោះ អតិថិជន ដែលអញ្ជើញមកជាវ គ្រឿងអលង្ការនៅហាង CSNJ សុទ្ធតែអាចមកពិភាក្សា និងចរចាបញ្ចុះតម្លៃពិសេសៗ ជាមួយថៅម្ចាស់ហាងផ្ទាល់ គឺលោកឧកញ៉ា ចិន សំណាង បានថែមទៀតផង។ ហាងពេជ្រ CSNJ ដែលមានអស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕










