អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន បានចុះផ្សារផ្សព្វផ្សាយសម្បកកញ្ចប់ថ្មីសុីម៉ងត៍របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ការចុះទីផ្សារ ផ្សព្វផ្សាយសម្បកកញ្ចប់ថ្មីសុីម៉ងត៍របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជាការបើកបង្ហាញសម្បកកញ្ចប់ថ្មីរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលជាស៊ីម៉ងត៍រចនាដោយរូបរាងថ្មី គុណភាពល្អដាច់គេ ជាប់ធន់តជំនាន់។
អ្នកឧកញ៉ា លាង ពៅ (ភីធើរ) មានប្រសាសន៍ថា «ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី សូមប្រកាស និងណែនាំរូបរាងថ្មីរបស់ស៊ីម៉ងត៍អូដ្ឋទាំងពីរ និងស៊ីម៉ងត៍វី ដែលមានរូបរាងថ្មី និងនៅតែរក្សាគុណភាពល្អជាដរាប។ អ្នកឧកញ៉ា ក៏បានសំណូមពរ អោយបងប្អូនទាំងអស់គ្នា ជួយគាំទ្រផលិតផលក្នុងស្រុករបស់យើងដែលផលិតឡើងដោយក្រុមហ៊ុនខ្មែរ១០០%គឺ ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលមានក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនមេ ហើយក៏ជាស៊ីម៉ងត៍មួយដែលបានផលិតដោយកូនខ្មែរ»។

សូមបញ្ជាក់ថា ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី គឺជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាស៊ីម៉ងត៍ដែលមានគុណភាពល្អដាច់គេក្នុងប្រទេសកម្ពុជា។ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។ មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី រចនាដោយរូបរាងថ្មី គុណភាពខ្ពស់ មានទំនុកចិត្ត និងមានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេស។
ចំពោះផលិតផលស៊ីម៉ងត៍អូដ្ឋ មានពីរម៉ាក គឺស៊ីម៉ងត៍អូដ្ឋរឹងមាំដែលមានសំបកបាវពណ៍ទឹកក្រូ និងស៊ីម៉ងត៍អូដ្ឋបូកសំបកបាវពណ៍បៃតង។ ស៊ីម៉ងត៍អូដ្ឋរឹងមាំ ងាយស្រួលលាយនិងចាក់ រឹងមាំ សមស្របជាមួយសំណង់គ្រប់ប្រភេទ រីឯស៊ីម៉ងត៍អូដ្ឋបូក ស្អិតជាប់ល្អ រលោងស្អាត គ្មានស្នាមប្រេះ សន្សំសំចៃច្រើន។

សូមជម្រាបដែរថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕





