ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនបណ្ឌិត ហោ សេរីវឌ្ឍន៍

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ជា «ឧកញ៉ា» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រួមជាមួយធុរជនចំនួន ៣រូបទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ត្រូវបានគេស្គាល់ថាជាសហគ្រិនឆ្នើមមួយរូប ដែលតែងតែជួយកៀរគរធុរជន និងអ្នកវិនិយោគិនបរទេស ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា។ លោកបណ្ឌិត ជាអ្នកបង្កើតវេទិកា Investment Roadshow ដែលជាវេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម និងជាវេទិកាឯកជនសម្រាប់វិនិយោគិន និងសហគ្រិន ទាំងក្នុង និងក្រៅប្រទេស ក្នុងការចាប់យកឱកាសវិនិយោគ និងចូលរួមក្នុងកិច្ចពិភាក្សា អំពីលទ្ធភាពនៃការវិនិយោគនាពេលអនាគត គំនិតអាជីវកម្ម ការដោះដូរចំណេះដឹងគ្នាទៅវិញទៅមក និងការពង្រីកបណ្តាញនៃបុគ្គលដែលមានវិជ្ជាជីវៈក្នុងកិច្ចការវិនិយោគ។

សូមជម្រាបថា ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ គឺជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.), ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association (IDI) និងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ IEL ផងដែរ៕