អ្នកឧកញ៉ា គិត ម៉េង ដឹកនាំអ្នកឧកញ៉ា ឧកញ៉ាៗជាង ២០រូប ចូលរួមកិច្ចប្រជុំក្រុមការងារផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជា សហប្រធានក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំ អ្នកឧកញ៉ា និងឧកញ៉ាៗ ជាង ២០រូប ចូលរួមកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំភាពជាដៃគូនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាសហប្រធានក្រុមការងារ «ត» តំណាងផ្នែករដ្ឋាភិបាល និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកក្រុមការងារ «ត» ផ្នែកឯកជន ព្រមទាំងថ្នាក់ ដឹកនាំ សំខាន់ៗ ពីស្ថាប័នរដ្ឋ ពាក់ព័ន្ធសំខាន់ៗ និង តំណាងឯកជន ពីសមាគម ក្រុមហ៊ុន សមាគមជាតិ និងអន្តរជាតិជាច្រើនរូប។

សម្រាប់អ្នកឧកញ៉ា និងឧកញ៉ាៗ ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ «ត» ដែលចូលរួមកិច្ចប្រជុំនេះរួមមាន៖ អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា ទុយ គី, អ្នកឧកញ៉ា ឡូវ កាង, អ្នកឧកញ៉ា ភួ វាសនា, អ្នកឧកញ៉ា សុខ ស្រស់, ឧកញ៉ា តែ តាំងប៉, ឧកញ៉ា គួច ផេង, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា សុខ ពិសិដ្ឋ, ឧកញ៉ា វ៉ាន់ ឆាស៍ជួន, ឧកញ៉ា សូ ងួន, ឧកញ៉ា នួន រិទ្ធី, ឧកញ៉ា ងួន ម៉េងតិច, ជំទាវឧកញ៉ា នួន ពេជ្រសុផល, ឧកញ៉ា ណាង សុធី, ឧកញ៉ា ហួត ឈឿន, ឧកញ៉ា ស៊ិន ចន្ធី, ឧកញ៉ា ហាក់ សុវណ្ណា, ឧកញ៉ា ហេង សំណាង ព្រមទាំងឧកញ៉ាៗប្រធានសភាពាណិជ្ជកម្មខេត្តមួយចំនួនទៀតផងដែរ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ (១). គណ:អភិបាលខេត្ត/ក្រុង មួយចំនួនមិនទាន់មានការសហការល្អជាមួយ សភាពាណិជ្ជកម្មថ្នាក់ខេត្ត, (២). បញ្ហាការត្រួតពិនិត្យនៅមាត់ច្រកចេញចូលតាមព្រំដែន ពីសំណាក់ប្រធានមាត់ច្រក ដែលជាមន្ត្រីដែលចាត់តាំងពីសាលាខេត្ត, (៣). ចរាចរណ៍ផ្លូវគោក នៅពេល ក្រុមហ៊ុនជួបគ្រោះថ្នាក់ចរាចរណ៍ (មិនដល់ជីវិត), (៤). សំបញ្ហាផ្លាកសញ្ញាចរាចរណ៍, (៥). ការត្រួតពិនិត្យអ្នកបើកបរដែលមានផ្ទុក ឬប្រើប្រាស់សារធាតុញៀន, (៦). សំណើរសុំកិច្ចសហប្រតិបត្តិការ និងចាត់វិធានការលើបទល្មើសបច្ចេកវិទ្យា (Cyber-Crime), (៧). បញ្ហាប្រឈមចំពោះបច្ចេកទេសក្នុងការប្រើប្រាស់ ដ្រូនកសិកម្ម, និង (៨). ផ្សេង។

ជាលទ្ធផលអង្គប្រជុំ បានឯកភាពទទួលយកដំណោះស្រាយ ក៏ដូចជាធាតុចូលពីវិស័យឯកជន ដើម្បីពិនិត្យធ្វើយ៉ាងណាសម្របសម្រួលផ្តល់ជូនឲ្យវិស័យនេះ នូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេសកម្ពុជា៕