អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានកាន់ប៊ិចចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន ខូលថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក លើកិច្ចសន្យាទិញដីទំហំ ៨,៥ ហិកតា ដើម្បីអភិវឌ្ឍ Royal Beach Resort, Seaplane Station, និង Marina នៅតារាសាគរ ខេត្តកោះកុង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុនទាំងពីរផងដែរ ដោយរបៀបវីរៈសំខាន់ក្នុងកម្មវិធីបានបង្ហាញពីចក្ខុវិស័យរួមក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជា។
តាមការបញ្ជាក់ពីអ្នកឧកញ៉ា សួរ វីរៈ គោលដៅធំបំផុតនៃការចុះកិច្ចសន្យាទិញដីដើម្បីអភិវឌ្ឍ Royal Beach Resort, Seaplane Station, និង Marina នាពេលនេះ គឺធ្វើឡើងនៅក្នុងគោលបំណង ចូលរួមបង្កើតផលិតផលទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល។
អ្នកឧកញ៉ាបានបន្ថែមថា កិច្ចសហការនាពេលនេះ ក៏នឹងផ្ដល់ប្រយោជន៍ជាច្រើនជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោលផងដែរ ដោយនឹងបង្កើតការងារជាច្រើនដល់សហគមន៍ក្នុងតំបន់។
សូមបញ្ជាក់ជូនថា នេះជាជំហានសំខាន់ក្នុងកិច្ចសហការយុទ្ធសាស្ត្រ ដែលមានបំណងបង្កើត ទិសដៅទេសចរណ៍ស្តង់ដារពិភពលោក ដែលរួមបញ្ចូលនូវវប្បធម៌ ការពារបរិស្ថាន និងសេវាកម្មទេសចរណ៍កម្រិតខ្ពស់៕






