ឧកញ៉ា ឆោម សំបូរ អគ្គនាយកក្រុមហ៊ុន ខេម៉ាថេក អុិនជីនារីង & ខនស្ត្រាក់សិន បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។

ឧកញ៉ា ឆោម សំបូរ ជាទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គនាយកក្រុមហ៊ុន ខេម៉ាថេក អុិនជីនារីង & ខនស្ត្រាក់សិន ដែលជាក្រុមហ៊ុនប្រភេទអាជីវកម្ម សេវាកម្មសាងសង់អគារ មានអាសយដ្ឋាននៅផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕
