Lamborghini ក្រហម​ឆេះ​ទៅ​ចាក់​សាំង​ថ្ងៃ​មុន ដឹង​ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​រថយន្ត​នេះ​ប៉ុន្មាន​?

ជុំវិញ​ឧកញ៉ា

ត្បិត​ថា គេ​ដឹង​ថា​មាន​រថយន្ត​ប្រណិត​ៗ​ច្រើន​គ្រឿង សម្រាប់​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ប៉ុន្តែ ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​សូវ​បើក​បង្ហាញ​ពី​រឿង​នេះទេ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ ២០២០ កន្លង​ទៅ មាន​ការ​លេច​រូប​លោក​ឧកញ៉ា បើក​រថយន្ត​ប្រណិត lamborghini ក្រហម​ឆេះ​មួយ​គ្រឿង​ទៅ​ចាក់​សាំង​ដោយ​ខ្លួន​ឯង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្ងាត់ៗ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគទឹកប្រាក់ ចំនួនរហូតដល់ទៅ….ច្រើនណាស់!  – ក្នុងភូមិ

នេះ​ជា​ទិដ្ឋភាព​យ៉ាង​កម្រ ដែល​ប្រិយមិត្ត​អាច​ឃើញ ឧកញ៉ា​ល្បី​ឈ្មោះ​ខាង​ជួយ​ឧបត្ថម្ភ​រាជរដ្ឋាភិបាល បើក​រថយន្ត​ដោយ​ខ្លួន​ឯង​ទៅ​ចាក់​សាំង​នៅ​ទី​សាធារណៈ និង​រឹត​តែ​ពិសេស​សម្រាប់​រថយន្ត​លំដាប់​អភិជន lamborghini នេះ ដែល​តាម​ដំណឹង​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ ទើប​តែ​ទិញ​ជិះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​លេច​ចេញ​រូប​ភាព​ខាង​លើ។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ពី​ឆ្នាំ​ផលិត​របស់​រថយន្ត​មួយ​នេះ ហើយ​ចំពោះ តម្លៃ​ផ្លូវ​ការ​ក៏​មិន​ទាន់​មាន​ការ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ដែរ ខណៈ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​អាច​ភ្ជាប់​ទំនាក់ទំនង​សុំ​ការ​អធិប្បាយ​បាន។

យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា រថយន្ត​ប្រភេទ​នេះ គឺ​មាន​តម្លៃ​កប់​សម្បើម​ណាស់​នៅ​លើ​ទីផ្សារ និង​ពេញ​និយម​សម្រាប់​បុគ្គល​លំដាប់​សេដ្ឋី​វ័យ​ក្មេង​បំផុត។ ដូច្នេះ​ហើយ ទើប​មាន​តែ​លំដាប់​អភិជន​ប៉ុណ្ណោះ ទើប​មាន​លទ្ធភាព​ទិញ​ជិះ ព្រោះ​ក្នុង​នោះ បើ​តាម​អ្នក​ជំនាញ​ខាង​រថយន្ត​បង្ហើប​ពី​តម្លៃ​មិន​ផ្លូវ​ការ​មួយ​ថា lamborghini មួយ​គ្រឿង​ស៊េរី​ឆ្នាំ ២០២០ មាន​តម្លៃ​ប្រមាណ ចាប់​ពី​ជាង ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​ឯណោះ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

ត្បិត​ថា តម្លៃ​ខ្ពស់​កប់​ពពក​បែប​នេះ​ក្ដី ប៉ុន្តែ​មាន​ប្រភព​មួយ​លួច​បង្ហើប​ទៀត​ថា ឧកញ៉ា​ដែល​ជា​កូន​អ្នក​ព្រៃវែង​រូប​នេះ មាន​រថយន្ត​ប្រភេទ​នេះ ដល់​ទៅ​៣​គ្រឿង​ឯណោះ គិត​ត្រឹម​បច្ចុប្បន្ន។ នេះ​មិន​ទាន់​គិត​ពី​រថយន្ត​ម៉ាក​ផ្សេង​ៗ​ទៀត​ដែល​ឧកញ៉ា​មាន​ប្រើ​ប្រាស់​រាល់​ថ្ងៃ​ផង។

តាម​ប្រភព រថយន្ត lamborghini ទាំង​៣​គ្រឿង ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​នេះ មាន​ពណ៌​ខុស​ៗ​គ្នា ទី​១ ពណ៌​ក្រហម​ខាង​លើ ទី​២​ពណ៌ លឿង និង​ទី​៣ គឺ​ពណ៌​ខ្មៅ។ ដោយ​ឡែក​តម្លៃ ក៏​ខុស​ៗ​គ្នា​ដែរ ប៉ុន្តែ​ប្រភព​មិន​បាន​លម្អិត​លើ​រឿង​នេះ​ទេ ដោយ​សារ​ថា រូប​គេ​ក៏​មិន​ច្បាស់​លើ​រឿង​នេះ​ដែរ។

ក្រៅ​ពី​រថយន្ត​ប្រណិត lamborghini ឧកញ៉ា ឡេង ណាវ៉ាត្រា គេ​ដឹង​ថា មាន​រថយន្តទំនើប​ៗ​ជា​ច្រើន​ទៀត​ដូច​ជា Lexus, Porsche, Alphard, និង Mclarence ជា​ដើម៕​