ឧកញ៉ា សឹង សំអុល ដែលល្បីជាឈ្មួញរកស៊ីនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានកងរាជអាវុធហត្ថចាប់ឃាត់ខ្នួនៅថ្ងៃនេះ។ ការឃាត់ខ្លួនឧកញ៉ារូបនេះធ្វើឡើងចំថ្ងៃ ដែលកម្ពុជាបានប្រារព្ធទិវារក្ខទិវា នៅក្នុងខេត្តក្រចេះក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រកម្ពុជា។
លោក ឧកញ៉ា សឹង សំអុល គឺជាអគ្គនាយកក្រុមហ៊ុនប៉ាវី ភីអ អ៉ីមផត អ៉ិចផត ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស ព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពីលោក សៅ សុខា។ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៤នាក់ ដែលក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង។