អ្នកឧកញ៉ា សួរ វីរៈ ស្លៀកឈុតអ្នកឧកញ៉ាលើកដំបូង ឡើងទទួលលិខិតថ្លែងអំណរគុណ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានស្លៀកឈុតអ្នកឧកញ៉ាលើកដំបូង ឡើងទទួលលិខិតថ្លែងអំណរគុណ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ ព្រមទាំងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានទទួលគោរមងារឧកញ៉ាប្រមាណ ១០ឆ្នាំមកហើយ មុនត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃព្រហស្បតិ៍នេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងបែបនេះថា៖ “ទទួលបានគោរមងារ ១០ឆ្នាំ តែទើបមានឱកាសបានស្លៀកឈុតអ្នកឧកញ៉ាលើកដំបូង ជាមួយលោកអ្នកឧកញ៉ាប្រធាន”។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ សមាជិកសមាគមឧកញ៉ាកម្ពុជា បានទទួលលិខិតថ្លែងអំណរគុណ ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគម បន្ទាប់ពីអ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភជាថវិកា ក៏ដូចជាសម្ភារៈនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី២ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ ព្រមទាំងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា៕