អ្នកឧកញ៉ា លាង ពៅ និងគ្រួសារ REV UP Cambodia ប្រមូលថវិកាបានជិត ១ម៉ឺនដុល្លារ ត្រៀមយកទៅជួយកុមារកំព្រា ២មណ្ឌល នៅខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន, សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodia និងគ្រួសារ REV UP Cambodia បានប្រមូលថវិកាបានជិត ១ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួន ដើម្បីត្រៀមយកទៅជួយកុមារកំព្រា ២មណ្ឌល នៅខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា អុឹង គីមហុង សមាជិកមួយរូប នៃ REV UP Cambodia បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះថា អ្នកឧកញ៉ាលាង ពៅ (ជីបម៉ុង គ្រុប) និងរូបលោកផ្ទាល់ (ឧកញ៉ាគួរឲ្យស្រឡាញ់) ព្រមទាំងបងប្អូនទាំងអស់នៅក្នុងគ្រួសារ REV UP កម្ពុជា បានប្រមូលុយគ្នាចំនួនជិត ១មុឺនដុល្លារ មានអង្ករ ទឹកត្រី ទឹកសុីអីវ មី និងភេសជ្ជៈជាច្រើនទៀត ដើម្បីយកទៅជួយក្មួយៗកុមារកំព្រាចំនួន ២មណ្ឌល នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យខាងមុខនេះ។

សូមជម្រាបថា កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ក៏បានដឹកនាំគ្រួសារ Rev Up Cambodia ធ្វើដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ជាពិសេសតំបន់ឆ្នេរ និងការងារមនុស្សធម៌ ដែលផ្សារភ្ជាប់ជាមួយភាពសប្បាយរីករាយជាច្រើនផងដែរ៕