ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ បានឲ្យដឹងតាមទំព័រហ្វេសបុកថា “ឆ្នាំ២០២១ ជាការបើកទំព័រថ្មីនៃការពង្រឹងសមត្ថភាព កិត្យានុភាព ធនធានអ្នកដឹកនាំ ដើម្បីដឹកនាំក្រុមហ៊ុនគ្រួសារកក់ក្តៅចូលទីផ្សារអាស៊ាននៅឆ្នាំ២០២២”។
លោកឧកញ៉ាបានបន្តថា ខ្ញុំបានត្រៀមរួចជាស្រេចនៅផែនការអាជីវកម្ម២០២១ ដើម្បីដឹកនាំសមាជិកគ្រួសារកក់ក្តៅអោយមានជីវិតប្រសើរឡើង។ អ្វីដែលពិសេសអស្ចារ្យទៀតនោះគឺលោកឧកញ៉ា បានប្រាប់ឲ្យគ្រប់សមាជិកគ្រួសារកក់ក្តៅគ្រប់រូបនឹងទទួលបានវត្ថុទិព្វ៥យ៉ាង ដូចខាងក្រោម៖
1. ចំណេះដឹង
2. ទ្រព្យសម្បត្តិ
3. កិត្តិយស
4. សេរីភាពពេលវេលា
5. សុខភាព
វត្ថុទិព្វ៥យ៉ាងនេះ នឹងអាចសំរេចផែនការដែលខ្ញុំបានដៅទុក ពួកយើងត្រូវសំរេចផែនការឆ្នាំ២០២១ ដើម្បីជាស្ពាននាំយកក្រុមហ៊ុនគ្រួសារកក់ក្តៅចូលទីផ្សារអាស៊ាន នៅឆ្នាំ២០២២អោយខានតែបាន។
“ខ្ញុំបានរកឃើញបុព្វហេតុនៃជីវិតខ្ញុំ ដែលធ្វើអោយខ្ញុំត្រូវតែធ្វើរឿងនេះអោយខានតែបាន”

