លោកទ្បេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ត្រូវបានព្រះករុណា មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រទានគោរមងារជា ឧកញ៉ាការ ប្រទានគោរមងារនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។

ការទទួលបានងារជា ឧកញ៉ា នេះគឺជាកិត្តិយសដ៏ឧត្តុងឧត្តម សម្រាប់លោកឧកញ៉ា និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដើរតួយ៉ាងសំខាន់ក្នុងនាមជាសប្បុរសជនក្នុងការចូលរួមយ៉ាងសកម្មការងារមនុស្សធម៌ ជាពិសេសលោកឧកញ៉ាក៏បានចូលរួមចែករំលែកបទពិសោធន៍ និងបង្កើតការងារជាច្រើន ដល់ប្រជាជនខ្មែរ ដែលជាធនធានមនុស្សក្នុងការជំរុញការអភិវឌ្ឍន៍សង្គមជាតិ ។
ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានផ្ញើលិខិតជូនពរ លោក ឧកញ៉ាផងដែរ។


