តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស ពេជ្រ ថៃ បានផ្ញើសារ និងថតរូបនំខួបកំណើតជូនលោកឧកញ៉ា ស្រី ចាន់ថន ប្រធានអគ្គនាយកក្រុមហ៊ុន ជេត គ្រុប ក្នុងថ្ងៃខួបកំណើតលោកឧកញ៉ា។ តារាចម្រៀង ពេជ្រ ថៃ បានសរសេរថា“Hyappy birthday to you លោកប៉ា កូនសូមជូនពរ លោកប៉ាមានសុខភាពល្អអាយុវែង ឈ្នះអស់មារសត្រូវ ធ្វើដំណើរទៅណាមកណាមានសុខសុវត្ថិភាពគ្រប់ពេលវេលា ព្រមទាំងម៉ាក់មីងហ្នឹងអូនទាំងអស់គ្នា”។
លោកឧកញ៉ា ស្រី ចាន់ បានបង្ហោះតាមហ្វេសបុកថា “កូន ពេជ្យ ថៃ ថតផ្ញើនំខួបជូនប៉ានឹងជូនពរប៉ាពីចំងាយដោយសារប៉ារវល់ចេញតាមខេត្ត អគុណកូនពីចំងាយ ប៉ាជូនពរកូនអោយមានសុខភាពល្អ ជោគជ័យកិច្ចការងារ នឹង ការរៀនសូត្រអោយបានពូកែ”។
សូមបញ្ជាក់ដែរថា ថ្ងៃខួបកំណើតរបស់ ឧកញ៉ា ស្រី ចាន់ថន ត្រូវនឹងថ្ងៃទី 01-01-2021 ក្នុងឪកាសក្នុងនោះមានពុកម៉ែ បងប្អូន ពូមីងបានផ្ញើសារជូនពរដល់លោកឧកញ៉ាផងដែរ។





