ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយសារតែប្រិយមិត្តយេីងមួយចំនួនមានចម្ងល់ ថាតេីហេតុអ្វីបានជាប្រជាពលរដ្ឋដាក់សំណេីសុំសាងសង់ផ្លូវ ហេីយខ្ញុំមានសំណូមពរទៅប្រជាពលរដ្ឋវិញបីចំណុច ដេីម្បីជួយចូលរួមចំណែកថែរក្សាគុណភាព និងសោភណភាពផ្លូវនៅក្នុងមូលដ្ឋានរបស់បងប្អូន ទី១ សុំកុំដាក់ស្លាកផ្សប់ផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគ្រប់ប្រភេទទី២ កុំចាក់ដីបំពញអោយខ្ពស់ជាងទ្រូងផ្លូវ ទី៣ ហេីយក៏មិនត្រូវសាងសង់សំណង់នាៗ រំលោភមកដល់លេីចំណីផ្លូវផងដែរ។
គម្រោងសាងសង់ផ្លូវមួយខ្សែរនេះគ្រោងចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ហើយលោកឧកញ៉ា សំណូមពរទាំងអស់នេះគឺដេីម្បីបំរេីផលប្រយោជន៍រួម។
ឧកញ៉ាកសិកម្មរូបនេះ បានផ្តាំឲ្យអានសំណេីសុំរបស់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានយល់ព្រមទេីបខ្ញុំចាប់ផ្ដើមបេីកការដ្ឋាន ស្ថាបនាផ្លូវនេះនៅថ្ងៃសុក្រទី១ ខែមករា ឆ្នាំ២០២១៕