ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ (Royal Railways Cambodia) របស់ អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៥ បានប្រកាសជ្រើសរើសអ្នកហាត់ការបើកបររថភ្លើងចំនួន ២៥នាក់។

បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន ការជ្រើសរើសនេះ មិនទាមទារបទពិសោធន៍នោះទេ ខណៈដែលកម្រិតសិក្សា បញ្ចប់ថ្នាក់ទី១២ ឬបរិញ្ញាបត្រ, មានភាពបត់បែន និងតស៊ូក្នុងការងារ។ ចំពោះម៉ោងការងារគឺ ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ 7:00ព្រឹក – 4:00ល្ងាច (ថ្ងៃសៅរ៍មួយព្រឹក)។ ជាមួយគ្នានេះ អ្នកហាត់ការ នឹងទទួលបានអត្ថប្រយោជន៍ ប្រាក់បៀវត្ស ២៥០ដុល្លារក្នុងមួយខែ។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចទាក់ទងមកកាន់លេខ៖
📞092 779 512 ឬតេលេក្រាម @HorRoyalRailway
សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ថ្មីៗនេះបាននិងកំពុងដាក់ដំណើរការ រថភ្លើងល្បឿនលឿន ដែលបានទិញពីប្រទេសជប៉ុន ម៉ាក Kiha 183 Heavy Snow ទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ជាច្រើនគ្រឿង៕




