សាលា South Bridge International School (SBIS) នៅបុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ ដែលបើកដំណើរការនៅឆ្នាំ២០១៧ ជាការចូលហ៊ុនគ្នារវាងអ្នកឧកញ៉ា គិត ម៉េង និងឧកញ៉ា ថៃ ជាហួត ម្ចាស់ក្រុមហ៊ុន បុរី ប៉េង ហួត។
សាលាអន្ដរជាតិ South Bridge គឺជាសាលាដែលផ្ដល់ការអប់រំ លក្ខណៈអន្ដរជាតិផ្ដោតលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme)។ សាលាអន្ដរជាតិនេះ បានចាប់ផ្ដើមបើកទ្វារ ទទួលសិស្សតាំងពីខែមករា ឆ្នាំ២០១៧ ចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី៦ ដែលមានទីតាំងស្ថិត នៅអាគារលេខ៥៦៧ ផ្លូវ ប៉ូឡារីស បុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ រាជធានីភ្នំពេញ។
ផ្ដោតលើកម្មវិធីសិក្សាទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ មានអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស South Bridge International School (SBIS) បានពង្រីកខ្លួនបើកថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យនៅឆ្នាំសិក្សាបន្តបន្ទាប់៕