ឧកញ៉ា ឈាង សុវណ្ណរតនៈ នឹងរៀបចំការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ចុងខែមីនានេះ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន RTNK Group បាននឹងកំពុងរៀបចំនូវការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមឡើងនាចុងខែមីនានេះ។ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK Group តែងតែផ្តោតការយកចិត្តទុកដាក់ និងចូលរួមសហការយ៉ាងសកម្ម និងអស់ពីកម្លាំងកាយចិត្តក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ក្រុមហ៊ុន RTNK Group បានបង្កើតនូវការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ឡើងក្នុងគោលបំណង បង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់យុវជនកម្ពុជាក្នុងការជួបជុំគ្នា រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ ដោយផ្តល់ឱកាសឱ្យយុវជនដែលមកពីអង្គភាព ស្ថាប័នខុសៗគ្នា មានមុខងារ វិជ្ជាជីវៈផ្សេងៗគ្នា អាចបង្កើត និងបង្កើនចំណងមិត្តភាព សាមគ្គីភាព​ និងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ​ក្រោមប្រធានបទ “មនុស្សម្នាក់លេងកីឡាមួយប្រភេទ”​ និងចូលរួមជាសកម្មភាពបំផុសគំនិតដល់យុវជន ចូលរួមលេងកីឡាស្របតាមអនុសាសន៍ ប្រមុខរដ្ធាភិបាល “កីឡារស់ក្រោមសន្តិភាព”  ។

ក្នុងនោះផងដែរ ការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ‑​ ៣០ ខែមីនា ឆ្នាំ២០២៥ នៅក្លឹបវាយសី នរា (ទីតាំង កោះនរា) ក្រោមអធិបតីភាពលោកឧកញ៉ា ឈាង សុវណ្ណរតនៈ ។

ក្រុមជ័យលាភីនឹងទទួលបាននូវពានរង្វាន់ និងប្រាក់រង្វាន់ជាច្រើន ដែលសរុបជាទឹកប្រាក់រហូតទៅដល់ ២០ លានរៀល។

គួរបញ្ជាក់ផងដែរថា កាលពីខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK Group ទើបតែបានបញ្ចប់នូវព្រឹត្តការណ៍ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់​​ អ​ ធី អិន ខេ ឆ្នាំ២០២៥ ដែលប្រកបដោយរលូននិងជោគជ័យ។