លោកអ្នកឧកញ៉ា លី ហួរ និងអ្នកឧកញ៉ា ឧកញ៉ាៗម្ចាស់បុរីច្រើនរូប ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងអ្នកឧកញ៉ា ឧកញ៉ាៗម្ចាស់បុរីជាច្រើនរូបនៅកម្ពុជា អញ្ជើញជាអធិបតីភាព និងចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្រាប់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានធ្វើឡើងដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសអញ្ជើញបិទពិធីសន្និបាតនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងត្រៀមខ្លួនធ្វើជាដៃគូដ៏ល្អ ដៃគូដ៏ស្មោះត្រង់ ជាដៃគូដែលអាចពឹងពាក់បាន សម្រាប់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មលំនៅឋាន និងឧស្សាហកម្មសំណង់ អាចដើរទៅមុខបានជាមួយគ្នាប្រកបដោយភាពរីកចម្រើន៕