លោកអ្នកឧកញ៉ា ភាព ហៀក ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៃវត្តប្ញស្សីជុកជើង នៅស្រុកពារាំង សាងសង់អស់ថវិកាជាង ១៨ម៉ឺនដុល្លារ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឬស្សីជុកជើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅបរិវេណវត្តឬស្សីជុក ស្ថិតក្នុងភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីនោះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី ព្រះសង្ឃ ព្រមទាំងវត្តមាន ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សប្បុរសជន មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស  យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ១,១០៥អង្គ/រូប។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្របពេលវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បាននិងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឱ្យប្រជាពលរដ្ឋ ដែលកាន់នូវ ព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធាន ក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានា ក្នុងវត្តប្ញស្សីជុកជើងរួមមាន៖ របងវត្ត ខ្លោងទ្វារ អណ្តូងទឹក ឈាបនដ្ឋាន អាស្រម សាលាបង្សុកុល និងចាក់សាប ដែលសាងសង់អស់ថវិកាប្រមាណជាង ១៨ម៉ឺនដុល្លារ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្ដែងនូវមនោសញ្ចេតនាភាតរភាពបំផុតប្រគេនចំពោះព្រះចៅអធិការវត្តប្ញស្សីជុកជើង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង លោក យូ សេរីវុឌ្ឍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរកា លោកស្រី ពិ វណ្ណារី រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី រួបរួមសហការគ្នាយ៉ាងល្អ សម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនានេះផងដែរ៕