កូនប្រុសទី២ កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ជាយុវជនទី១ដែលបានទៅរៀនច្រៀង និងរាំនៅសាលាហូលីហ្វូត សហរដ្ឋអាមេរិច

ជុំវិញ​ឧកញ៉ា

ជាមោទនភាព! កូនប្រុសទី២ របស់កំពូលតារាចម្រៀងជួរមុខនៅកម្ពុជា លោកឧកញ៉ា ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ ហៅ N.john បានទៅរៀនរាំ និងច្រៀង នៅសហរដ្ឋអាមេរិច ដោយត្រឡប់មកវិញនូវស្ដាយ ទំនុកច្រៀងថ្មីប្លែក សម្រាប់បំពេញអារម្មណ៍ប្រិយមិត្ដជាអ្នកគាំទ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាលើកទី១ហើយសម្រាប់កូនខ្មែរ ដែលមានយុវជនវ័យក្មេងប្រកបដោយសក្ដានុពលក្នុងវិថីសិល្បៈ បានឈានជើងចូលរៀននៅសាលាហូលីហ្វូត សហរដ្ឋអាមេរិច លើផ្នែកតន្រ្ដី ភ្លេង ច្រៀង និងរាំ។

ដោយមានឈាមជ័រជាអ្នកសិល្បៈ N.john មានទេពកោសល្យថ្មីប្លែកតាំងពីក្មេងមកម្ល៉េះ ដោយមុនីនាគ ពូកែទាំងច្រៀង និងរាំ។ ផ្អែកលើទេពកោសល្យ មុនីនាគត្រូវបានស្ថានីយ៍ទូរទស្សន៍ជាច្រើនបានអញ្ជើញទៅច្រៀង តាំងពីអាយុ៧ឆ្នាំ។

សូមជម្រាបជូនថា សុវត្ថិ មុនីនាគ មានសមត្ថភាពខ្ពស់ អាចច្រៀងបានពីរោះទាំងចម្រៀងជាភាសាខ្មែរ និងភាសាអង់គ្លេស។ ក្រៅពីសុវត្ថិ មុនីនាគ កូនប្រុសទាំងពីរផ្សេងទៀតរបស់លោកឧកញ៉ា ព្រាប សុវត្ថិ សុទ្ធតែមានទេពកោសល្យលើផ្នែកតន្រ្ដីនេះផងដែរ មានដូចជា សុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ៕