ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ព្រមទាំងបងប្អូនបង្កើត ឧបត្ថមអំណោយឡាន៤គ្រឿង ប្រគេនដល់ព្រះវិសុទ្ធិញាញ មុំ សយ នាឱកាសខួបចម្រើនជន្មាយុរបស់ លោកឪពុក គីម ឡាយ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ព្រមទាំងបងប្អូនបង្កើត បានឧបត្ថមអំណោយឡាន ៤គ្រឿងប្រគេនជូនដល់ ព្រះវិសុទ្ធិញាញ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នាឱកាសខួបចម្រើនជន្មាយុ៨០ឆ្នាំឈានចូល ៨១ឆ្នាំរបស់ លោកឪពុក គីម ឡាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជាចំណែកមួយក្នុងការជួយសង្គមជាតិយើង ព្រមទាំងឆ្លៀតក្នុងឱកាសខួបចម្រើនជន្មាយុ៨០ឆ្នាំឈានចូល៨១ឆ្នាំរបស់ លោកឪពុក គីម ឡាយ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង ព្រមទាំងបងប្អូនបង្កើតរួមមាន លោក គីម វ៉ាង និងភរិយា, លោកស្រី គីម ធារី និង ស្វាមី, លោក គីម ឌី និងភរិយា, លោកស្រី គីម រ៉ា និងស្វាមី បានឧបត្ថមអំណោយឡាន៤គ្រឿង ប្រគេនជូនដល់ ព្រះវិសុទ្ធិញាញ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងចែកជាអំណោយបន្តិចបន្តួចទៅកាន់ប្រជាជនដែលរស់នៅក្នុងខេត្តស្វាយរៀងនេះ។

សូមជម្រាបជូនថា ជារឿយៗលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវ គង់ សំណាង នាពេលកន្លងមកតែងតែមានវត្ដមាន ក្នុងការចូលរួមឧបត្ថម្ភទៅកាន់ប្រជាជនកម្ពុជាជាហូរហែរ៕