នេះជាលើកដំបូងហើយដែលកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា ចាប់ដៃជាមួយស្ដេចភ្លេងបង្កើតចង្វាក់ភ្លេងថ្មីបំពេញតម្រូវការរបស់មហាជនប្រុសស្រី ក្នុងឱកាសបុណ្យឆ្នាំថ្មីដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។ ជាក់ស្ដែងថ្មីៗនេះ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ បានចាប់ដៃគ្នាបង្កើតចង្វាក់ថ្មី khmer Vibe ជាមួយនឹងស្ដេចភ្លេង tempo tris។

ក្រោយពីបានស្ដាប់ចម្រៀងមួយបទនេះហើយ ឃើញថាមានចំណុចដ៏លេចធ្លោជាច្រើនដែលគួរឱ្យកោតសរសើរនៅគំនិតច្នៃប្រឌិតរបស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris ដោយក្នុងចម្រៀងនោះជាចង្វាក់បែបខ្មែរ ដោយមានលាយបញ្ចូលគ្នារវាងឧបករណ៍សម័យ និងឧបករណ៍ភ្លេងខ្មែរ។
បន្ថែមទៀតនោះ ចម្រៀងមួយបទនេះ ថ្វីត្បិតតែជាចម្រៀង hiphop បែបរ៉េបក៏ដោយ ប៉ុន្ដែមិនបានលាយបញ្ចូលនៅពាក្យអសុរោះណាមួយធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរដ៏ល្អផូរផង់នោះទេ។

ទោះបីបទនេះមិនទាន់ចេញជាផ្លូវការក៏ដោយ ប៉ុន្ដែក្រោយពេលកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ បានប្រកាសលើបណ្ដាញសង្គមផ្ទាល់ខ្លួន ធ្វើឱ្យហ្វែនៗផ្អើលកក្រើក ចូលមកខមិនសួរថ្ងៃចេញបទបចម្រៀង និងរងចាំបទថ្មីរបស់តារាក្នុងដួងចិត្ដ។
សូមជម្រាបជូនថា នេះជាបទទី៣ហើយរបស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ បន្ទាប់ពីបទ «សៅអើយនាងសៅ» និងបទ «ព្រមទៅយកបងធ្វើប្តី» ដែលបានផលិតឡើងដើម្បីជាការដូដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រាំលេងកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅរយៈពេលពីរសប្ដាហ៍ខាងមុខនេះ៕







