អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាអគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) និងឧត្តមភរិយា អ្នកឧកញ៉ា លីហៀក រតនា បានប្រារព្ធពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០២៥ ប្រកបដោយក្ដីសោមនស្សរីករាយជាមួយនឹងការប្រគុំតន្រ្តីរបស់ DJ Night បង្កបរិយាកាសកាន់តែសប្បាយរីករាយក្នុងរាត្រីដ៏សែនមនោរម្យ នៅក្នុង Memory Ballroom ដែលជាសាលដ៏ធំទូលាយសម្រាប់ប្រារព្ធកម្មវិធី រួមជាមួយនឹងប្រណិតភាពនៃការរៀបចំឡើងដោយអ្នកជំនាញពិធីការដែលមានបទពិសោធន៍ច្រើនឆ្នាំ កាលពីថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៥ ។

ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ២០២៥ នេះធ្វើឡើងដើម្បីជាកាដូលើកទឹកចិត្តបុគ្គលិកនិងក្រុមការងារទាំងអស់នៃសណ្ឋាគារ សាន់ & មូន ដែលបានចំណាយពេលវេលាខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន។ នៅក្នុងកម្មវិធីនេះមានសកម្មភាពជាច្រើនរួមមាន ការផ្ដល់រង្វាន់ជូនបុគ្គលិកឆ្នើមប្រចាំឆ្នាំ ២០២៤ ការផ្ដល់រង្វាន់ជូនបុគ្គលិកដែលបម្រើការយូរឆ្នាំចាប់ពី ៥ ៦ ៧ ៨ ៩ និង ១០ ឆ្នាំឡើងទៅ ដែលក្នុងម្នាក់ៗទទួលបានលិខិតសរសើរនិងពានរង្វាន់ម្នាក់មួយពីគណៈគ្រប់គ្រងនៃសណ្ឋាគារ សាន់ & មូន។ លើសពីនេះទៀត កម្មវិធីមានលេងហ្គេមសប្បាយៗ ការចាប់រង្វាន់ផ្សងសំណាងទទួលយករង្វាន់លើកទឹកចិត្តបន្ថែម ការញុំអាហារបូហ្វេដែលមានឳជារសឆ្ងុយឆ្ងាញ់ និងការឡើងរាំជុំគ្នាយ៉ាងសប្បាយរីករាយ។

កញ្ញា ចាន់ សុផានីកា ប្រធានផ្នែកទំនាក់ទំនងនិងព៌ត៍មាននៃសណ្ឋាគារ សាន់ & មូន បានប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ ថា៖ “កម្មវិធីនេះធ្វើឡើងដើម្បីជាការថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់។ កញ្ញា បន្តថា យើងជឿជាក់លើការបង្កើតបរិយាកាសរីករាយទាំងអស់នេះនឹងក្លាយជាការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន មិនមែនត្រឹមតែជាបទពិសោធន៍ល្អដែលយើងផ្ដល់ជូនសម្រាប់ភ្ញៀវកិត្តិយសប៉ុណ្ណោះទេ គឺរួមបញ្ចូលទាំងបុគ្គលិកក្រុមការងារទាំងអស់ដែលជាអ្នកនៅពីក្រោយជួយខ្នះខ្នែងរួមចំណែកបង្កើតឲ្យមានបរិយាកាសនេះឡើង។”
សូមបញ្ជាក់ដែរថា សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ មានសាលនិងទីកន្លែងជាច្រើនបែបសម្រាប់ប្រារព្ធកម្មវិធីដ៏ទំនើប មានផ្ទៃធំទូលាយរួមជាមួយនឹងប្រណិតភាពរៀបចំឡើងដោយអ្នកជំនាញពិធីការដើម្បីធានាថាកម្មវិធីរបស់លោកអ្នកនឹងទទួលបានភាពល្អឥតខ្ចោះ។ ចំពោះ Memory Ballroom ទំហំ ១.០១៣ ម៉ែត្រការ៉េនៃទំហំបរិវេណខាងក្នុងសម្រាប់ពិធីអាពាហ៍ពិពាហ៍ដ៏ធំដែលស័ក្តិសមសម្រាប់ការទទួលភ្ញៀវបានជាច្រើនអ្នក។
សាលនេះមានឆាកបំពាក់ដោយផ្ទាំង LED ធំដ៏ទំនើប មានជញ្ជាំងបែងចែក និងឧបករណ៍លើកទំនិញសម្រាប់វត្ថុធំៗរួមទាំងរថយន្តផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺលោកអ្នកអាចសន្សំបាននូវការចំណាយលើការដេគ័រផ្កា ដោយសារអាគាររបស់សណ្ឋាគារ សាន់ & មូន រីវើសាយ ត្រូវបានដេគ័របែបទំនើបនិងថ្លៃថ្នូរ រួមទាំងមានបំពាក់នូវបច្ចេកវិទ្យា ចុងក្រោយបង្អស់ ការផ្តល់គ្រឿងបរិក្ខារ និងប្រព័ន្ធភ្លើង LED ដ៏ឆ្លាតវៃ។
ទីតាំងរបស់សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ មានភាពបត់បែនងាយស្រួលក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជាកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិផ្សេងៗផងដែរ។ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) បង្កើតដោយកូនខ្មែរសុទ្ធសាធចំណាយទុនវិនិយោគប្រមាណ៦០លានដុល្លារស្ថិតនៅប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕













