MV ចម្រៀង « Khmer Vibe  » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និង TEMPO Tris មានអ្នកគាំទ្រជាង 1M ក្នុងរយៈពេល១ថ្ងៃ

ជុំវិញ​ឧកញ៉ា

ត្រឹមតែមួយថ្ងៃ MV ចម្រៀង « Khmer Vibe  » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងលោក TEMPO Tris ដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា មានអ្នកចូលទស្សនាជាង 1 M ក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យតារាចម្រៀងទាំងពីររូបកាន់តែមានទឹកចិត្តក្នុងការផលិតបទចម្រៀងរសជាតិ ថ្មី ប្លែក ក្នុងវិស័យចម្រៀង Hip Hop ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនិកជនស្នេហាវិស័យចម្រៀងបានផ្ទុះការសរសើរជាខ្លាំង នូវការចាប់ដៃគ្នារវាងកំពូលតារាចម្រៀងជួរមុខ ឧកញ៉ា ខេមរៈ សិរីមន្ត និងលោក TEMPO Tris ជាលើកដំបូងក្នុងវិស័យចម្រៀងបែបចង្វាក់ Hip Hop តាមរយៈបទចម្រៀង « Khmer Vibe  » ដោយមានបញ្ចូលនូវឧបករណ៍បុរាណខ្មែរ ដូចជា ស្គរដៃ ខ្លុយ និង ចាប៉ី ជាដើម ដើម្បីបង្កើតនូវរសជាតិថ្មីក្នុងវិស័យចម្រៀង ។

ស្របពេលដែលចេញ MV ចម្រៀង « Khmer Vibe  » កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយថា « Hip Hop ដែលបានធ្វើការ Mix បញ្ចូលគ្នា ជាមួយនិងស្គរដៃ មានទំាងទ្រ លាយខ្លុយនិង ចាប៉ី បង្កើតបានជារសជាតិសហសម័យថ្មីក្នុងវិស័យចម្រៀង KSM ហើយក៏ជាលើកដំបូងនៅក្នុងការច្រៀងជាមួយប្អូនប្រុស TEMPO Tris ផងដែរ ។ សង្ឃឹមថាបទនេះពុកម៉ែបងប្អូននឹងមានការចូលចិត្តនូវស្នាដៃផលិតឡើងមួយនេះ » ។

ការច្រៀង Fit រួមគ្នារវាងកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងរ៉េប TEMPO Tris នៅក្នុងបទចម្រៀងនេះពិតជាអស្ចារ្យណាស់ ជាក់ស្តែងត្រឹមតែមួយថ្ងៃ មានអ្នកចូលទស្សនា MV ចម្រៀង « Khmer Vibe  » រហូតដល់ទៅជាង 1 M ឯណោះ រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យតារាចម្រៀងទាំងពីរដួងនេះ ច្រៀង Fit គ្នានៅលើកក្រោយៗទៀត ។ តោះទៅទស្សនា Full MV ចម្រៀង « Khmer Vibe  »ទាំងអស់គ្នា ថាមានចំណុចពិសេសៗ ថ្មី និងប្លែកដល់កម្រិតណាស់ ទាំងអ្នកច្រៀង និង អ្នកសម្តែង  ៕