អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់ពីវិធីសាស្ត្រអនុវត្ត បើចង់បានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កាលពីពេលថ្មីៗនេះ បានចែករំលែកពីវិធីសាស្ត្រអនុវត្ត បើសិនចង់បានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម គឺត្រូវតែមានវប្បធម៌ចែករំលែក និងការចេះជួយសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេទិកាចែករំលែកចំណេះដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ការចែករំលែកគឺជាចំណុចមួយធំធេងណាស់លើលោកនេះ ហើយប្រទេសណាក៏ដោយ កាលណាមានប្រជាជនមានវប្បធម៌ចែករំលែកប្រទេសនោះមានភាពជឿនលឿន លូតលាស់ ហើយមិនឈ្លោះគ្នានោះទេ។ ចែករំលែកគឺចែករំលែកវប្បធម៌ល្អ ចំណេះដឹងល្អ អនាគតល្អ ជំនាញល្អ ទឹកចិត្តល្អ ដើម្បីឱ្យក្មេងជំនាន់ក្រោយមើលឃើញ ជាគម្រូដ៏បរិសុទ្ធមួយ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាបានបន្តថា អ្នកមានៗខ្លះមានការភ្លេចខ្លួន ដូច្នេះបើចង់មានតម្លៃបន្ថែមក្នុងសង្គម គឺត្រូវតែចេះបន្ទាបខ្លួន ពិសេសចេះជួយដល់អ្នកក្រីក្រ ជួយដល់អ្នកខ្វះខាត ហើយត្រូវចេះធ្វើបុណ្យធ្វើទាន ជាទឹកប្រាក់ ជាទឹកចិត្ត ឬជាសកម្មភាពចេញពីក្រអៅបេះដូងបរិសុទ្ធ ដោយគ្មានបំណងចង់បានអ្វីមកវិញ។

សូមជម្រាបថា អ្នកឧកញ៉ា គួច ម៉េងលី គឺជាអ្នកវិនិយោគលើវិស័យអប់រំមួយរូបជាច្រើនឆ្នាំមកហើយ។ លោកជាម្ចាស់សាលា Aii និង AIS ហើយជានិច្ចកាលលោកតែងតែចែករំលែកសារលើកទឹកចិត្តដល់យុវជន សិស្ស-និស្សិត និងធុរជន ព្រមទាំងវិធីសាស្រ្តក្នុងការសិក្សារៀនសូត្រ ក៏ដូចជាបំណិនជីវិតផ្សេងៗ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕