ឧកញ៉ាញូស៍ សូមបង្ហាញមហាសេដ្ឋីកំពូលៗប្រចាំនៅអាស៊ីក្នុងឆ្នាំ២០២១នេះ ដែលជាប់ភូមិផងរបងជាមួយប្រទេសកម្ពុជា ចំនួន៤រូប៖
១.ប្រទេសវៀតណាម មហាសេដ្ឋី Pham Nhat Vuong

លោក Pham Nhat Vuong ជាម្ចាស់ទ្រព្យសម្បត្តិសរុបប្រមាណ ៧.២ ប៊ីលានដុល្លារ នៅដើមឆ្នាំ ២០២១ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes ។ មហាសេដ្ឋីវៀតណាមវ័យ ៥៣ ឆ្នាំរូបនេះកាន់កាប់អង្គភាពជាច្រើនៅក្នុងស្រុករួមមាន ផ្សារទំនើប រមណីយដ្ឋានធំៗ អចលនទ្រព្យ ផលិតកម្មរថយន្ត និងសាកលវិទ្យាល័យ។
២.ប្រទេសឡាវ មហាសេដ្ឋី Khamtai Siphandone

លោក Khamtai Siphandone វ័យ ៩៦ ឆ្នាំ ជាសេដ្ឋីនាំមុខគេនៅក្នុងប្រទេសឡាវចាប់ពីឆ្នាំ ២០១៨ រហូតដល់ដើមឆ្នាំ ២០២១ នេះ។ អតីតអ្នកនយោបាយរូបនេះមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៨០០-៨៦០ លានដុល្លារ។ (យោងតាមការចុះផ្សាយរបស់ prospects )។
លោក Khamtai Siphandone ជាអតីតប្រធានាធិបតីឡាវចាប់ពីខែកុម្ភៈឆ្នាំ ១៩៩៨ ដល់ខែមិថុនា ឆ្នាំ ២០១៦ ។
៣.ព្រះរាជាណាចក្រថៃ មហាសេដ្ឋី Dhanin Chearavanont

លោក Dhanin Chearavanont ដែលជាម្ចាស់ក្រុមហ៊ុនអាហារសម្រន់ CP។ មហាសេដ្ឋីវ័យ ៨២ ឆ្នាំរូបនេះមានទ្រព្យសរុបប្រមាណ ២៧.៣ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់ Forbes ។
៤.ប្រទេសកម្ពុជា មហាសេដ្ឋី គិត ម៉េង
