ឥស្សរជន លោកអ្នកឧកញ៉ា និងឧកញ៉ាៗច្រើនរូប អញ្ជើញជាភ្ញៀវកិត្តិយសពិធីខួបអាពាហ៍ពិពាហ៍គម្រប់៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់

ជុំវិញ​ឧកញ៉ា

សម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ឥស្សរជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងធុរជន ជាច្រើនរូប កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានផ្ដល់កិត្តិយសអញ្ជើញចូលរួម ក្នុងពិធីខួបអាពាហ៍ពិពាហ៍គម្រប់៥០ឆ្នាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀ បាញ់ នៅមជ្ឈមណ្ឌល ដឺ ព្រេមៀ សេនធ័រ សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលខួបអាពាហ៍ពិពាហ៍នេះ គេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់ពីឥស្សរជនថ្នាក់ដឹកនាំជាតិដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ឥស្សរជន ថ្នាក់ដឹកនាំ ព្រមទាំងមានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ រួមមាន៖ លោកអ្នកឧកញ៉ា លាង ឃុន, លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង, អ្នកឧកញ៉ា សំ អាង និងលោកជំទាវអ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា ជា រតនា និងលោកជំទាវអ្នកឧកញ៉ា លីហៀក រតនា, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ទៀ វិចិត្រ, អ្នកឧកញ៉ា លឹម ហេង, ឧកញ៉ា លី ឆេង, ឧកញ៉ា លាង ហួង (ហេនរី), លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត និងឧកញ៉ាៗធុរជនជាច្រើនរូបទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសារថ្លែងអំណរគុណដូច្នេះថា៖ “នៅក្នុងឱកាសពិធីខួបអាពាហ៍ពិពាហ៍គម្រប់៥០ឆ្នាំ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួម។ សូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានអញ្ជើញចូលរួមក្នុងពិធីនេះ និងសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គង មានការខ្វះខាតពុំបានសមរម្យ ក្នុងប្រការណាមួយ”។

សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។ សម្តេចពិជ័យសេនា ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ សម្តេចពិជ័យសេនា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»៕