អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានចែករំលែកគន្លឹះគ្រប់គ្រងអាជីវកម្មឲ្យបានត្រឹមត្រូវ និងគ្រប់គ្រងអាជីវកម្មឲ្យមានសុខភាពល្អ។ អ្នកឧកញ៉ា បានចាត់ទុកថា ការគ្រប់គ្រងអាជីវកម្មនីមួយៗដែលអាចឈរជើងបានពីចំណុចចាប់ផ្ដើមដល់អាជីវកម្មរីកចម្រើន គឺទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត ប្រៀបបីដូចការចិញ្ចឹមបីបាច់កូនបង្កើតដូច្នោះដែរ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័សឈានមុខគេនៅកម្ពុជារូបនេះ កាលពីពេលថ្មីៗនេះ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ “បើអ្នកហ៊ានចាប់ផ្តើមអាជីវកម្មពីចំណុចសូន្យ នោះជីវិតអាជីវកម្មអ្នកនឹងមិនមានថ្ងៃធ្លាក់ដល់ចំណុចសូន្យឡើយ។ បើសិនជាអ្នកអាចមើលថែអាជីវកម្មអ្នកដូចជាកូនបង្កើតរបស់អ្នក នោះអាជីវកម្មរបស់អ្នកមិនមានថ្ងៃបិទទ្វានោះទេ។”
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា អ្នកឧកញ៉ាតែងតែទុកគ្រប់អាជីវកម្មទាំងអស់របស់អ្នកឧកញ៉ា គឺជាកូនបង្កើតហើយមិនដែលបណ្តោយអោយកូនណាមួយឈឺឡើយ។
សូមជម្រាបថា បច្ចុប្បន្នអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត៕