អ្នកឧកញ៉ា គិត សែនសូរិយា ប្រកាសបរិច្ចាគថវិកាទ្រទ្រង់ប្រចាំខែចំនួន $100/ខែ ដល់«មូលនិធិអប់រំកុមារ»

ជុំវិញ​ឧកញ៉ា

តបតាមការអំពាវនាវស្វែករកជំនួយឧបត្ថម្ភពីសប្បុរសជន របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន«មូលនិធិអប់រំកុមារ», អ្នកឧកញ៉ា គិត សែនសូរិយា អគ្គនាយកក្រុមហ៊ុន ខេ ហ្វ័រ គ្រុប និងភរិយា បានប្រកាសបរិច្ចាគថវិកាទ្រទ្រង់ប្រចាំខែចំនួន $100/ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ឱ្យដឹង ការប្រកាសបរិច្ចាគរបស់អ្នកឧកញ៉ា គឺធ្វើឡើងដើម្បីរួមចំណែកក្នុងបេសកកម្មជួយទិញសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្ស ដែលខ្វះខាតលទ្ធភាពសិក្សា និងលើកទឹកចិត្តកុមារ កុំឱ្យបោះបង់ការសិក្សា។

ឆ្លើយតបជាមួយនឹងទឹកចិត្ដសប្បុរសក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា និងជួយដល់កុមារដែលមានជីវភាពខ្វះខាតបានបន្ដការសិក្សា របស់អ្នកឧកញ៉ា គិត សែនសូរិយា, ក្រុមការងារមូលនិធិអប់រំកុមារ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល និងពុទ្ធពរទាំង ៤ប្រការ ជូនចំពោះ អ្នកឧកញ៉ា អគ្គនាយក និងក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា មូលនិធិអប់រំកុមារ (មអក) បានបង្កើតឡើង កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួយគាំទ្រដល់កុមារខ្វះលទ្ធភាពសិក្សា កុំឱ្យពួកគាត់បោះបង់ការ សិក្សា ក៏ដូចជាការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគដល់កុមារដែលមានជីវភាពខ្វះខាត។ បេសកកម្មរបស់មូលនិធិ អប់រំកុមារ គឺកៀរគរថវិកា សម្ភារសិក្សាពីសប្បុរសជន ប្រើប្រាស់ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងចំគោលដៅសម្រាប់ជួយដល់កុមារខ្វះ លទ្ធភាពសិក្សាពិតប្រាកដនៅកម្ពុជា៕