ឧកញ៉ា ខេមរៈ សិរីមន្ដ បង្ហាញមោទនភាពចំពោះកូនប្រុសដែលទទួលបាន«មេដាយមាស» និងមានឈ្មោះទៅប្រឡងនៅក្រៅប្រទេស

ជុំវិញ​ឧកញ៉ា

កំពូលតារាចម្រៀងជួរមុខ លោកឧកញ៉ា ខេមរៈ សិរីមន្ដ បានបង្ហាញមោទនភាពចំពោះកូនប្រុសដែលទទួលបាន«មេដាយមាស» ក្នុងចំណោមTOP 10 ហើយក៏បានជាប់ឈ្មោះទៅប្រឡងនៅក្រៅប្រទេសបន្តទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកឧកញ៉ា ខេមរៈ សិរីមន្ដបានបង្ហោះវីដេអូមានរយៈពេល ៣១វិនាទី ដោយភ្ជាប់ជាមួយខ្លឹមសារយ៉ាងមានអត្ថន័យយ៉ាងដូច្នេះថា « លោកប៉ាមានមោទនភាពចំពោះកូនប្រុស«មន្តស្នេហ៍»ខ្លាំងណាស់ កូនតែងតែធ្វើបាន «មេដាយមាស» ក្នុងចំណោមTOP 10 ហើយក៏បានជាប់ឈ្មោះទៅប្រឡងនៅក្រៅប្រទេសបន្តទៀតផងដែរ»។

លោកឧកញ៉ា គូសបញ្ជាក់ថា ក្នុងការសិក្សារបស់ មន្តស្នេហ៍ តាំងពីបឋមមកដល់ថ្នាក់ទី៧នេះ គាត់ទទួលបានមេដៃមាសចំនួន៣ហើយ តែមេដៃមាសចុងក្រោយនេះ គឺជាមេដៃមាសការប្រកួតអន្តរជាតិដើម្បីទៅប្រកួតនៅក្រៅប្រទេសបន្តទៀត។

ជាមួយនឹងភាពជោគជ័យលើការសិក្សារបស់កូនប្រុស លោកឧកញ៉ា ក៏បានកោតសរសើរចំពោះសិស្សានុសិស្សដទៃទៀត ដែលបានចូលរួមប្រឡងនេះ ហើយទទួលបានលទ្ធផលល្អ ដូចជាមេដាយមាស និងពានផងដែរ។ លោកឧកញ៉ា យល់ឃើញថា ពួកគេសុទ្ធតែពូកែ និងឆ្លាតវាងវៃណាស់។

តាមការបញ្ជាក់រ​បស់លោកឧកញ៉ា ខេមរៈ សិរីមន្ដ ការប្រកួតប្រឡងនេះគឺជាការប្រឡងអន្តរជាតិដើម្បីជម្រុះចម្រាញ់យកបេក្ខជនទៅប្រឡងនៅឯក្រៅប្រទេសបន្តទៀត៕