ឧកញ៉ា គួច​ ម៉េ​ងលីឧបត្ថម្ភ២០លាន​រៀល និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ដល់​ក្រុម​យុវជន​សំរាម​បឹងត្របែក

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលី ​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែលគេស្គាល់ថា ជាជន​សប្បុរ​ធម៌ដ៏សកម្មបំផុតនៅកម្ពុជាដដែលរូបនេះ ក៏បាន​ផ្តល់សេវា​​ព្យាបាលជំងឺបឋម​ដល់យុវជនសំរាមដោយ​ឥតគិតថ្លៃ នៅ​មជ្ឈមណ្ឌល​សុខភាព​សិស្ស ម៉េងលី ជេ. គួច​ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្រៅពីនេះ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត ក៏​កំពុងបន្ត​សិក្សា​ព្យាបាលកុមារដែលមានជីវភាពក្រីក្រ នៅតំបន់​​អម​សងខាង​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក​ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាចម​កពិ​និត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​ នៅ​ម​ជ្ឈ​មណ្ឌលសុខភាព​សិស្សរបស់​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន ផងដែរ​។

ទន្ទឹម​នឹង​នេះ សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង របស់លោកឧកញ៉ា ​ក៏​​នឹងចូល​​រួមសកម្មភាព​​ស្ម័គ្រ​​ចិត្ត ដើម្បីប្រមូល​​ថវិកា​ពីមិត្តភក្ដិ ​សប្បុរសជន​​នានាទាំងក្នុង និងក្រៅប្រទេស ដើម្បី​ជួយ​​​ដល់​​សកម្មភាពយុវជនសំរាមបឹងត្របែកផងដែរ​។

ក្នុង​ឱកាស​នេះ លោក​ឧកញ៉ា គួច ម៉េងលី ​ក៏បាន​​ជំរុញ​​ឱ្យ​​សារ​​ព័ត៌​មានជាតិ និងអន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស ជាពិសេស ប្រព័ន្ធ​ផ្សព្វ​ផ្សាយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមាន គេហទំព័រអនឡាញ The Intercon Rooster, MJQ TV, និង MJQUP ជួយផ្សាយ​ពី​សកម្មភាពទាំង​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ ដើម្បីទទួលការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជនទាំងជាតិ និងអន្តរជាតិ​ ដើម្បីរួមចំណែកបរិច្ចាគសកម្មភាពទីក្រុងស្អាត បរិស្ថានល្អ របស់យុវជនសំរាម​។

ឆ្លើយតបទៅនឹងសកម្មភាពរបស់យុវជនសំរាមបឹងត្របែក ដោយមានគោលបំណងបើកហាងកាហ្វេ ដោយមិនយកថវិកាពីភ្ញៀវនោះ លោកឧកញ៉ា គួច ម៉េងលី បានឱ្យក្រុមការងារសិក្សាពីគម្រោងនេះ ដើម្បីជួយជាសម្ភារ​ ឧបករណ៍ និងគ្រឿងឧបទេស ក្នុងការដំណើរការបើកហាងកាហ្វេឱ្យសម្រេច​បាន​ជោគជ័យ​ផងដែរ​។

លោក សាន ​ដា​រ៉ា​វីដ ស្ថាបនិកសំរាម និងជាយុវជនសំរាមបឹងត្របែក ប្រាប់អ្នកសារព័ត៌មានថា ការបរិច្ចាគថវិកា និងអនុសាសន៍ខ្លះៗនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់បំផុតដល់ក្រុមយុវជនសំរាម ក្នុងការបន្តសកម្មភាពទាំងនេះបន្ថែមទៀត។ ​ការបរិច្ចាគទាំងនេះ លោក សាន ដារ៉ាវីដ ពុំនឹកស្មានថា លោកឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភយ៉ាងច្រើនបែបនេះឡើយ។ លោកប្ដេជ្ញាថា នឹងបន្តសកម្មភាពទីក្រុងស្អាត បរិស្ថានល្អ រាជធានីគ្មានសំរាម ដូចបណ្ដាប្រទេសសង្ហបុរី ឬប្រទេសអភិវឌ្ឍមួយចំនួន។

សូមជម្រាបថា ការផ្ដល់ថវិកាចំនួន២០លានរៀល ស្នើនឹង៥០០០ដុល្លារ នេះ ប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅការិយាល័យ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រត្តិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕







ប្រភព៖interconrooster.com