វាសនាមនុស្សមិនអាចកំណត់ទុក និងទស្សទាយ៍បានឡើយ មានសិល្បការិនីជាច្រើនដែលបានបញ្ចប់អាជីព មកចាប់ជំនួញផ្ទាល់ខ្លួន ក្រោយមកសិល្បការិនីទាំងមានវាសនាខ្ពស់ផ្សេងៗគ្នា។ ឧកញ៉ាញូស៍ សូមនាំលោកអ្នកមកស្គាល់ សិល្បការិនី ៣រូប ធ្លាប់មានប្រវត្តិប្រឡូកសិល្បៈ ហើយក្រោយមានភព័្វសំណាងខ្ពស់បានងារជាលោកជំទាវ ដោយសង្កេតឃើញថា ជីវិតរស់នៅមានសេចក្តីសុខ សុភមង្គល និងបង្កើតទ្រព្យសម្បត្តិ កិត្តិយសល្បីល្បាញពេញសង្គម។
១.ភរិយាលោកឧកញ៉ា ប៊ុន រតនាសេម
អតីតពិធីការិនី និងជាតារាសម្តែងដ៍មានទេពកោល្យ លី ឈី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកឧកញ៉ា ប៊ុន រតនាសេម អតីតដឹកនាំសម្តែងល្បីនៅផលិតកម្មថោន ក្រោយមកបាន លី ឈី ក័បានបញ្ចប់អាជីពលើវិថីសិល្ប។ ចំណងអាពាហ៍ពិពាហ៍ លោកជំទាវ លី ឈី និងលោកឧកញ៉ា ប៊ុន រតនាសេម បានចំណងដៃកូនស្រីម្នាក់ស្រស់ស្អាត។




២.ភរិយាអ្នកឧកញ៉ា គិត ម៉េង

ម៉ៅ សុចំណាន ហៅ ស្រីតូច ចំណាន គឺជាអតីតតារាចម្រៀងម្នាក់ និង បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និង កាន់កាប់ក្រុមហ៊ុនជាច្រើនទៀត ដូចជា ទូរស័ព្ទចល័ត Mobitel 012 , ទូរទស្សន៍ CTN , ទូរទស្សន៍ CNC, ទូរទស្សន៍ MyTV , សេវា Internet EZECOM… ព្រមទាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។



៣.ភរិយាអ្នកឧកញ៉ា ហុង ពីវ

លោកជំទាវ លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និង ជាម្ចាស់ជ័យលាភីលេខ ២ នៃកម្មវិធីប្រឡង Super Models របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ កាលពីអំឡុងឆ្នាំ២០១១ ។ បច្ចុប្បន្នលោកជំទាវ លី យ៉ាណា ត្រូវបានគេស្គាល់ថា គឺជាភរិយារបស់លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យបុរី ពិភពថ្មី ដ៏ល្បីឈ្មោះ ហើយបានទទួលចំណងដៃកូនស្រីម្នាក់មានអាយុជាង ១ ឆ្នាំ ខណៈគេមិនបានដឹងថា លោកឧកញ៉ា ហុង ពីវ និង លោកស្រី លី យ៉ាណា បានរៀបអាពិពាហ៍ពិពាហ៍ តាំងពីពេលណានោះទេ។

