ឧត្ដមសេនីយ៍ឯក​ ស ថេត បញ្ជា​ឱ្យ​ស្រង់​ឈ្មោះ​នគរបាល ទៅការពារ​ឧកញ៉ា

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

លោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​បញ្ជា​ឱ្យ​ស្រង់ឈ្មោះ​មន្រ្តីនគរបាល​ណាដែលទៅ​យាមផ្ទះ ឬទៅ​ការពារ​ឧកញ៉ា ដើម្បី​ដឹងថា​តើពួកគាត់​មានការអនុញ្ញាត​ឬទេ។ ​នេះ​បើ​តាមរយៈទំព័រ​ហ្វេសប៊ុក​របស់​លោក នាព្រឹកថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩​។ ការ​ចេញបញ្ជានេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំស្តីពីការ​គ្រប់គ្រង​ប្រើប្រាស់​ក្របខណ្ឌ​មន្រ្តី​នគរបាល​ជាតិ ការ​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ និង​មធ្យោបាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រេីប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ​ ការគ្រប់គ្រងការប្រេីប្រាស់អាវុធគ្រឿងផ្ទុះ​ និងមធ្យោបាយ​ ខ្ញុំបានលើក​ឡើង​ដូចជាៈ


-ត្រូវ​យកចិត្តទុកដាក់ពង្រឹងអោយបានម៉ឺងម៉ាត់អំពីការគោរពវិន័យ​ ពេលម៉ោងការងាររដ្ឋបាល​ដែលបានកំណត់​ ដោយពេលព្រឹកចាប់ពីម៉ោង០៧ព្រឹកដល់​ម៉ោង១១និង​៣០នាទី​ ហើយ​ពេលល្ងាចម៉ោង១៤ដល់ម៉ោង១៧:៣០នាទី។

-ត្រូវ​ស្នើសុំ​ច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរអោយបានត្រឹមត្រូវ។

-មន្រ្តីនគរបាល​ នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។

-ហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រេីការងារនៅតាមក្រុមហ៊ុន​ រោងចក្រ​ សហគ្រាសឯកជន​ ឬជាលក្ខណះបុគ្គលឯកជនដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ​ និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិទៅប្រចាំការការពារកន្លែងកំសាន្ត​ ជាពិសេសក្លឹបកំសាន្ត​ ខារ៉ាអូខេ​ និងកាស៉ីណូជាដេីម​។ បន្ថែមលើ​ចំណុចនេះ​ ២ថ្ងៃខាងមុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ​ ឬទៅការពារឧកញ៉ា​ ដេីម្បីដឹងថាតើ​ពួកគាត់មានការអនុញ្ញាតឬទេ។

-បន្តគ្រប់គ្រង​ និងការប្រេីប្រាស់អាវុធ។

-ត្រូវដឹកនាំកិច្ចប្រជុំអោយបានប្រចាំ​ និងមានរបាយការណ៍​ ដេីម្បីដឹងថានៅមូលដ្ឋានមានបញ្ហាអ្វី​ និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា។

-ហាមដាច់ខាតក្នុងការប្រេីប្រាស់មធ្យោយបាយរបស់អង្គភាព​ ជាពិសេសម៉ូតូបេីកផ្លូវ​ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រេីប្រាស់ការពារហែរអមក្រុមហ៊ុនឯកជន​ ឬបុគ្គលឯកជនដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន៕