អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរសារតាមទំព័រហ្វេសបុកមុននេះថា ជីវិតគ្រួសារដែលទាល់ក្រមួយនេះ ធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់ 🙏🙏🙏។
អ្នកឧកញ៉ាបានថ្លែងបន្តថា សូមអបអរសារទបងប្រុស ប្អូនប្រុស ប្អូនស្រី ដែលព្រះមហាក្សត្រផ្ដល់ គោរមងារជាឧកញ៉ា គ្រួសាយើងកាន់ដៃគ្នាជួយដល់សង្គមនឹងប្រទេសជាតិយើង ព្រោះគ្រួសារយើងមានថ្ងៃនេះដោយសារមានសន្តិភាពការអភិវឌ្ឈន៍ បូករួមនិងកាតស៊ូព្យាយាម។
តាមអនុក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រផ្តល់ងារជា «ឧកញ៉ា» ដែលរួមមានបងប្អូនត្រកូល «ឡេង» ចំនួន ០៣ នាក់ មានលោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។ ក្នុងព្រះរាជក្រឹត្យក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា។

គួរបញ្ជាក់ថា បងប្អូនត្រកូលឡេង ក៏មានលោកឡេង ណាវ៉ាត់ត្រា ជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យ។ បងប្អូនត្រកូលឡេង បានចាប់ផ្តើមមុខជំនួញដីធ្លីតាំងពីពុះដីឡូលក់ រហូតដល់បង្កើតបុរីរាប់រយល្វែងនៅក្នុងទីក្រុង និងតាមខេត្តមួយចំនួន។ ដោយឡែក លោក ឡេង ណាវ៉ាត់ត្រា ដែលព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ជាសេដ្ឋីវ័យក្មេង ដែលតែងតែលេចមុខក្នុងសង្គម ក្នុងកម្មវិធីផ្តល់ជំនួយដល់កាកបាទក្រហម និងការងារសប្បុរសដទៃទៀត៕

