គ្រប់គ្នាស្គាល់ ឧកញ៉ា ម៉ុង ឫទ្ធីច្បាស់ណាស់ ជាសេដ្ឋីរកស៊ីជំនួញផ្នែកកសិកម្ម។ ក្រៅពីជំនួញប្រភេទដាំដុះដែលលោកស្រលាញ់ចូលចិត្ត មានជំនួញជាច្រើនស្ថិតនៅក្រោមសម្ព័ន្ធក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប អាណាចក្ររបស់សេដ្ឋីរូបនេះ។

រាប់ត្រួសៗពីជំនួញរបស់ឧកញ៉ា ម៉ុង ឫទ្ធី មានដូចជា៖
ទី 1: ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុនដែលមានទីតាំងនៅអគារលេខ ១៥២ស មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។
ទី 2: ក្រុមហ៊ុន សំណង់ក្មេងវត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៦
ទី 3: ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា (MRICOP) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦
ទី 4: ក្រុមហ៊ុន កំពង់ផែ ឧកញ៉ា ម៉ុង ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣
ទី 5: ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨
ទី 6: ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា) បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០
ទី 7: ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន បានចុះឈ្មោះជាផ្លូវការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០
ទី 8: ក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល
ទី9: ក្រុមហ៊ុន Yamamoto Circuit Cambodia
ទី10: ក្រុមហ៊ុនអភិវឌ្ឍផ្ទះលំហែកាយម៉ុង ឫទ្ធី សែនជ័យ
