អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បានធ្វើការបរិច្ចាកថវិកា ២ លានដុល្លារជូនដល់មូលនិធី គន្ធប្ផាកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សេដ្ឋីរកស៊ីជំនួញខាងអចលនទ្រព្យ ក៏ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ បុរីពិភពថ្មី។
ម្ចាស់បុរីពិភពថ្មី អ្នកឧកញ៉ាហុង ពីវ តែងតែចូលរួមបរិច្ចាកថវិកាលើការងារមនុស្សធម៌។ ក្នុងជំនួញដ៏ជោគជ័យលើអចលនទ្រព្យ លោកប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារដ៏ប៉ិនប្រសព្វ គឺចាប់យកអតិថិជនដែលមានចំណូលមធ្យម និងក្រោមមធ្យម។ អតិថិជនតែងតែជឿជាក់លើការទិញផ្ទះនៅបុរីពិភពថ្មីគឺឡើងថ្លៃលឿន ងាយស្រួលលក់ចេញបន្ត។
គម្រោងបុរីពិភពថ្មីធំៗមាននៅចម្ការដូង ឈូកវ៉ា តាខ្មៅ និងកំពុងមានការពង្រីកតាមផ្លូវជាតិលេខ ២ និង លេខ ៣ រាប់ពាន់ល្វែងទៀត។


